នៅពេលដែលមនុស្សប្រុសដាក់ចិត្តស្រឡាញ់ខ្លាំងគឺតែងតែបញ្ចេញសកម្មភាពស្និតស្នាល ការយកចិត្តទុកដាក់ យល់ចិត្ត រួមជាមួយទង្វើមួយចំនូនទៀតដើម្បីបញ្ជាក់ពីភាពសំខាន់ និងទំហំនៃក្ដីស្រឡាញ់របស់ពួកគេផងដែរ។ ជាពិសេសពេលពួកគេសម្រេចចិត្តផ្ដល់ស្នាមថើបលើ ៥ កន្លែងនេះ៖
១. ថ្ងាស
ការផ្ដល់ស្នាមថើបលើថ្ងាសហាក់ដូចជាកំពុងបង្ហាញថាពួកគេគឺជាអ្នកការពារដ៏រឹងមាំសម្រាប់មនុស្សជាទីស្រឡាញ់។ មិនតែប៉ុណ្ណោះ វាក៏ប្រៀបដូចជាការបញ្ជូនសារជាសម្ងាត់ទៅកាន់មនុស្សសំខាន់ដោយនៅក្នុងជីវិតមិនលំបាក ឬមានព្យុះភ្លៀងយ៉ាងណានោះទេ ក៏ពួកគេនឹងការពារ ផ្ដល់កម្លាំងចិត្ត រួមទាំងភាពកក់ក្ដៅឱ្យអ្នកផងដែរ។
២. ភ្នែក
មនុស្សប្រុសភាគច្រើនចូលចិត្តសម្លឹងមើលទៅកែវភ្នែកមនុស្សជាទីស្រឡាញ់ព្រោះគេគិតថាភ្នែកគឺកន្លែងដែលងាយនឹងបង្ហាញអារម្មណ៍ពិត។ ដូច្នេះប្រសិនបើពួកគេមិនស្ទាក់ស្ទើរក្នុងការទម្លាក់ស្នាមថើបទៅលើត្របកភ្នែករបស់អ្នកជាទីស្រឡាញ់គឺប្រៀបដូចជាការប្រាប់ថាពួកគេនឹងមិនងាយធ្វើឱ្យស្រក់ទឹកភ្នែកឡើយ។
៣. ដៃ
នៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ក្រៅពីក្ដីស្រឡាញ់ហើយ ការគោរពក៏មានភាពសំខាន់មិនអាចខ្វះបានឡើយ។ ស្របពេលនេះ ការផ្ដល់ស្នាមថើបទៅលើប្រអប់គឺជាការបង្ហាញអំពីភាពស្ញប់ស្ញែង និងការកោតសរសើរចំពោះអ្នកជាទីស្រឡាញ់រួមទាំងអត្តចរិត និងភាពជាខ្លួនឯងផងដែរ។ ដូច្នេះពេលជួបមនុស្សប្រុសដែលកោតសរសើរចេញពីចិត្តបែបនេះមិនត្រូវធ្វេសប្រហែសនោះទេ។
៤. ត្រចៀក
នៅពេលមនុស្សប្រុសថើបលើស្លឹកត្រចៀកគឺដូចជាកំពុងបង្ហាញអារម្មណ៍ពិតប្រាកដរបស់ខ្លួន ហើយប្រាកដណាស់ពួកគេនឹងមិនឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ឡើយ។ លើសពីនេះ ការបង្ហាញទង្វើបែបនេះក៏ចង់បញ្ជាក់ថាមនុស្សម្នាក់នេះហើយគឺជាកម្មសិទ្ធិរបស់គេតែម្នាក់គត់។
៥. ស្មា
ស្មាគឺជាកន្លែងមានភាពទាក់ទាញដែលមនុស្សប្រុសចូលចិត្តថើប។ ការទម្លាក់ស្នាមថើបទៅលើស្មារបស់មនុស្សជាទីស្រឡាញ់គឺជាការបង្ហាញគោលបំណងរបស់ពួកគេថានឹងត្រូវការពារ ហើយស្រឡាញ់ម្នាក់នោះរហូតដល់ចាស់សក់ស្កូវ។ មិនតែប៉ុណ្ណោះ មួយចំណុចនេះក៏ជាត្រូវបានរាប់ចូលជាសញ្ញារបស់មនុស្សប្រុសស្មោះដែរ។ ដូច្នេះពួកគេនឹងមិនងាយធ្វើឱ្យមនុស្សខ្លួនពិបាកចិត្តស្រក់ទឹកភ្នែកឡើយ៕






















Account
Security
Favourite Content