នាយកប្រតិបត្តិ HYBE លោក Park Ji Won បានប្រកាសថាពួកគេបានទិញភាគហ៊ុនរបស់ Lee Soo Man ជាផ្លូវការនៅក្នុង SM Entertainment ដោយក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុង SM នាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ HYBE នៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣ នាយកប្រតិបត្តិ HYBE Park Ji Won បានប្រកាសថា ការផ្ទេរភាគហ៊ុនរវាង Lee Soo Man និង HYBE ត្រូវបានបញ្ចប់។ ដោយចាប់ពីពេលនេះតទៅ HYBE មានភាគហ៊ុនរបស់ផលិតកម្ម SM Entertainment ១៤.៨ ភាគរយកាន់កាប់ក្នុងដៃ។
Park Ji Won ចែករំលែកថា៖ រឿងដែលផលិតកម្ម HYBE នឹងប្តេជ្ញាធ្វើក្រោយកាន់កាប់ភាគហ៊ុនរបស់ SM Entertainment គឺបង្កើតយុទ្ធសាស្រ្តថ្មីៗ និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុនកាន់តែលូតលាស់រីកចម្រើនទៅមុខជាបន្ដបន្ទាប់។
លោកបានបន្ដថា ផលិតកម្ម HYBE និង ផលិតកម្ម SM Entertainment នឹងធ្វើការរួមគ្នាដើម្បីពង្រីកវិសាលភាពរបស់សិល្បកររបស់ពួកគេ ដោយចែករំលែកបទពិសោធន៍របស់ពួកគេទៅវិញទៅមកក្នុងការធ្វើឱ្យវិស័យខេប៉ុបកាន់តែរីកចម្រើន និងល្បីជុំវិញពិភពលោក។
ជាចុងក្រោយ លោកក៏បានសុំទោសដល់សិល្បករទាំងអស់របស់ផលិតកម្ម SM Entertaiment ដែលមានបញ្ហាខកខានក្នុងធ្វើសកម្មភាពនានាដូចជាចេញចម្រៀង និងចូលរួមកម្មវិធីនានា ដោយសារការទិញភាគហ៊ុន និងដោះស្រាយបញ្ហានានារវាង HYBE, SM Entertainment និងលោក Lee Soo Man៕























Account
Security
Favourite Content