ធ្លាប់តែជាខែក្ដៅ តែបញ្ហានៃបម្រែបម្រួលអាកាសធាតុបានផ្លាស់ប្ដូរ ដែលពលរដ្ឋធ្លាប់តែគេងស្អុះស្អាប់ទៅជាត្រៀមខោអាវក្រាស់ៗទប់ទល់នឹងអាកាសធាតុចុះត្រជាក់វិញ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២៣ នេះបានឱ្យដឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់ ២៨ កុម្ភៈថា កម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពនេះ នឹងធ្វើឲ្យអាកាសធាតុនៅតាមតំបន់ទំនាបកណ្ដាលចុះត្រជាក់ចន្លោះពី ២០-២២ អង្សាសេ ខណៈតំបន់ខ្ពង់រាបនឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៩ អង្សាសេ ហើយថ្ងៃទី ២៦-២៧ នឹងចុះត្រជាក់បន្ថែម ៣-៤អង្សាសេថែមទៀត ដែលនេះជាកម្រិតត្រជាក់ខ្ពស់បំផុតមួយនៅក្នុងរដូវក្ដៅ។
ចំណែកឯតំបន់សមុទ្រឯណោះវិញ នឹងចុះត្រជាក់ចន្លោះពី ២០-២២ អង្សាសេ ហើយព្រមទាំងមានភ្លៀងធ្លាក់តិចតួចទៀតផង៕


























Account
Security
Favourite Content