Valentine’s Day ឬថ្ងៃបុណ្យនៃក្ដីស្រលាញ់ ចាត់ទុកជាថ្ងៃពិសេសសម្រាប់បង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន រួមទាំងក្រុមគ្រួសារ បងប្អូនសាច់ញាតិ មិត្តភ័ក្តិ មិត្តរួមការងារ និងមនុស្សយើងស្រលាញ់ជាដើម។ នៅក្នុងសិល្បៈវិញក៏មិនខុសគ្នាប៉ុន្មានដែល រៀងរាល់ឆ្នាំសិល្បករ-សិល្បការិនី តែងតែបង្ហាញក្តីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួនរបស់ពួកគេ តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមជាដើម។ ក្រៅពីការបង្ហាញក្តីស្រលាញ់ អ្នកខ្លះថែមទាំងទទួលបានកាដូរជាបាច់ផ្កា និងការដូមានតម្លៃផ្សេងៗថែមទៀតផង។
ថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុន សិល្បករជាច្រើននៅតែបង្ហាញក្តីស្រលាញ់ខ្លួនទៅមនុស្សជុំវិញខ្លួនតាមរយៈការបង្ហោះពាក្យពេចន៍ល្អៗមានអត្ថន័យ ប៉ុន្តែក្នុងនោះក៏មានសិល្បករខ្លះយកថ្ងៃ១៤ កុម្ភៈទៅធ្វើសកម្មភាពផ្សេងៗផងដែរ។ តោះយើងទៅមើលថា តារាល្បីៗណាខ្លះដែលមានសកម្មភាពប្លែកៗក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ឆ្នាំ២០២៣នេះ។
ពេជ្រ សោភា សុំមិនយកបាច់ផ្កាពីគូស្នេហ៍ ឈឹម សក្កដា ក្នុងឆ្នាំនេះ តែប្តូរមកជាលុយ ១ ៥០០ ដុល្លារ ដើម្បីចែកជាកាដូឱ្យ Top Fanរបស់នាង។

វីរៈ និច្ច ទទួលការដូរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនពីស្វាមី ដោយពោលពាក្យថា «មិនបាច់ផ្កា 99 ទងអីទេ សុំតែប៉ុន្នឹងរាល់ឆ្នាំទៅបានហើយ»។
មាន សូនីតា ចែករំលែកក្តីស្រលាញ់របស់ខ្លួនតាមរូបភាពសកម្មភាពសប្បុរសធម៌ដែលនាង និងតារាល្បីៗផ្សេងទៀតបានធ្វើកាលថ្ងៃខួបកំណើតរបស់នាង។
មីណា ត្រូវ សៀក Video Creator ជាដៃគូ Surprise ស្នាមញញឹមគ្មានធ្មេញដែកដូចមុន ធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង
ភិន សុដាលីស និង ម៉ុង ម៉ានុត រួមទាំងតារាល្បីមួយចំនួនទៀត ចូលរួមបង្ហាញក្តីស្រលាញ់របស់ពួកគេក្នុងកម្មវិធីបរិច្ចាគឈាមបង្ហាញពីភាសាបេះដូង និងទំហំទឹកចិត្តរបស់ខ្មែរក្រោមស្មារតី Beyond the Games
ពេជ្រ សូលីកា ផុសរូបបែបលេងសើច ព្រមជាមួយ caption ជូនពរឲ្យខ្លួនឯង បានច្រើន ទុកគ្រាន់ឈ្លោះគ្នាលេង។
ក្រៅពីតារាល្បីៗដែលបានរៀបរាប់ខាងលើ ក៏នៅមានសិល្បករ-សិល្បការិនីជាច្រើនទៀត បានបង្ហាញក្តីស្រលាញ់របស់ពួកគេទៅមនុស្សជុំវិញខ្លួនតាមមធ្យោបាយរៀងៗខ្លួន៕
























Account
Security
Favourite Content