រីសតជាប់ដងព្រែកទាំង ៥ កន្លែងក្នុងខេត្តកំពត ស័ក្ដិសម​សម្រាប់គូស្នេហ៍ចង់ទៅក្រេបទឹកឃ្មុំ

វិធីរក្សាចំណងស្នេហារវាងមនុស្សពីរនាក់ឲ្យកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ភាគីទាំងពីរគួរតែចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើន បើទោះបីជារវល់យ៉ាងណាក៏គួរតែឆ្លៀតរកពេលខ្លះ ដើម្បីធ្វើដំណើរកម្សាន្តជាមួយគ្នា។ ដោយឡែកសម្រាប់ប្រិយមិត្តជា​គូស្នេហ៍ ដែលកំពុងតែស្វែងរកកន្លែងដើរលេងនៅក្នុងខេត្តកំពត AMS សូមណែនាំកន្លែងលម្ហែទាំង ៥ ដែលមានទីតាំងស្ថិតនៅជាប់មាត់ព្រែកកំពត៖

១. លម្ហើយកំពត

«លម្ហើយកំពត» គឺជាកន្លែងកម្សាន្តបែបទេសចរណ៍ធម្មជាតិមួយដែលអ្នកទេសចរទាំងអស់អាចស្នាក់នៅក្នុងផ្ទះលម្ហែដ៏ស្រស់ស្អាត ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិគួរឲ្យគយគន់ និងមានទីតាំងស្ថិតនៅលើទឹកដីក្រុងកំពត។ សម្រាប់អ្នកទេសចរដែលកំពុងតែស្វែងរកកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យ មានទេសភាពស្អាត អាចស្នាក់នៅជាលក្ខណៈគូរស្នេហ៍ គ្រួសារ ឬមិត្តរួមការងារ លម្ហើយកំពត គឺជាកន្លែងមួយដែលអ្នកគួរតែសាកល្បង។

នៅពីមុខបឹងហ្កាឡូមួយនេះ គេសង្កេតឃើញមានដងព្រែកធម្មជាតិមួយ និងមានទេសភាពភ្នំបូកគោស្ថិតនៅចំពីមុខបង្កើតបានជាផ្ទាំងគំនូរមួយយ៉ាងស្រស់ស្អាត។ នាពេលព្រឹកអ្នកទេសចរអាចក្រោកពីព្រលឹមដើម្បីបានមើលព្រះអាទិត្យរះចាំងចូលទឹក ហើយបន្ទាប់មកអ្នកទេសចរអាចពិសារអាហារពេលព្រឹកដើម្បីធ្វើដំណើរកម្សាន្តបន្តទៅមើលទេសភាពតាមមាត់ព្រែកតាមរយៈទូកទេសចរណ៍ដោយមិនគិតថ្លៃ។ នាពេលល្ងាចអ្នកទេសចរអាចំណាយពេលសម្រាកលម្ហែតិចតួចដើម្បីអង្គុយមើលព្រះអាទិត្យលិចសន្សឹមៗ ផឹក Cocktail អមជាមួយជំនោរខ្យល់ដ៏ត្រជាក់ធ្លាក់មកប៉ះរាងកាយបង្កើតបានជាបរិយាកាសមួយយ៉ាងស្ងប់ស្ងាត់ និងrelax។

រូបថត៖ ប្រភពលម្ហើយកំពត

ទំនាក់ទំនង៖ 012 561 157

ទីតាំង៖ https://goo.gl/maps/WycHoNsrsis5Xows6

២. ជ្រលងបៃតងវាលពួច

មិន​ត្រឹមតែ​ជា​កន្លែង​លំហែ​កាយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ «ជ្រលង​វា​លពួច» ក៏​មាន​ហាង​កាហ្វេ​មួយ​ដែ​ល​មាន concept គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​នោះ​គឺ​វា​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ ​ចោល​ភ្នែក​ទៅ​មើល​ជ្រលង​ធម្មជាតិ ​និង​ព្រៃឈើ​នៅ​ក្បែរ​នោះ​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស​ចេញ។​  បន្ទាប់​ពី​បាន​ផឹក​កា​ហ្វេរួ​ចរាល់​ហើយ​អ្នក​ទេសចរ អាច​បន្ត​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​ដូចជា​ ថតរូប​លេង​លើ​ស្ពាន​យោល លេង​ទឹក​ធ្លាក់​ជា​កាំៗ ទស្សនា​ទស្សនីយភាព​ព្រៃឈើ​នៅ​ក្បែរ​នោះ ​បន្ទាប់​មក​អ្នក​ទេសចរ​អាច​ត្រលប់​មក​រីសត​វិញ​ដើម្បី​ធ្វើ​ការ​ស្រស់​ស្រូប​អាហារ​នៅ​ទីនោះ។ សម្រាប់​អ្នក​ទេសចរ​ទាំងឡាយ​ដែល​ចង់​សម្រាក​លំហែ​នៅ​ទីនោះ ជ្រលង​វាលពួច​ ក៏​បន្ទប់​សម្រាកលំហែ​ជាច្រើន​ប្រភេទ​ដូចជា​តង់វីឡា​ បន្ទប់ ឬ​បោះតង់ ដែល​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​លោកអ្នក​ទទួល​បាន​នូវ​បទ​ពិសោធន៍​លំហែ​មួយ​ដ៏​អស្ចារ្យ។

រូបថត៖ ប្រភពជ្រលងវាលពួច

ទំនាក់ទំនង៖ 010 666 105

ទីតាំង៖ ភូមិ​អណ្ដូងខ្មែរ ខេត្ត​កំពត (ធ្វើ​ដំណើរ​ប្រហែល ៧ នាទី ពី​ទី​រួម​ខេត្តកំពត បត់​ស្ដាំ​តាម​ឃ្លោង​ទ្វា​វត្ត​វាលពួច)

៣. ស្លឹកចាក​បឹង​ហ្កាឡូ

« ស្លឹកចាក​បឹង​ហ្កាឡូ» គឺ​ជា​កន្លែង​លំហែ​កាយ រំសាយ​ស្ត្រេស​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូរ ខេត្ត​កំពត។ នៅ​ជុំវិញ​នៃ​រីសត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ដើម​ស្លឹកចាក និង​រុក្ខជាតិ​ជាច្រើន​ដុះ​ត្រៀបត្រា​តម្រៀប​គ្នា​ អម​ជាមួយ​ផ្ទះ​ស្នាក់​នៅ​មាន​ដំបូល​ស្រួច​ៗ​សាងសង់​ឡើង​ពី​ឈើ​យ៉ាង​ប្រណិត​នៅ​ក្បែរ​មាត់​ព្រែក​។ ចំពោះ​សកម្មភាព​កម្សាន្ត​អ្នក​ទេសចរ​អាច​ស្នាក់​នៅ​លើ​បឹងហ្កាឡូ​ដើម​ឈើ​ ហើយ​អង្គុយ​មើល​ទេសភាព​ស្រូប​ខ្យល់​អាកាស​យ៉ាង​រំភើយ ក្រៅ​ពី​នោះ​អ្នក​ទេសចរ​អាច​ជិះ​ទូក​មើល​ទេសភាព​អម​មាត់​ព្រែក​ ​ថត​រូប​លេង​ជុំវិញ​បរិវេណ​បឹង​ហ្កាឡូ ញ៉ាំ​អាហារ ជិះ​កាយ៉ាក អាំងBBQ  បោះតង់ និង​ហែល​ទឹក​លេង​យ៉ាង​សប្បាយ។

រូបថត៖ ប្រភព បឹងហ្កាឡូស្លឹកចាក

ទំនាក់ទំនង៖ 096 218 8359

ផែនទី៖ https://goo.gl/maps/ug1LFLZ6rrABkmhC7

៤. Sabay Beach

បើ​ចង់​បាន​ភាព​រ៉ូមិនទិច​ជាមួយ​គូរ​ស្នេហ៍ ចង់​រក​កន្លែង​សម្រាក​លំហែ​ដែល​មាន​ភាព​ស្ងប់ស្ងាត់ អាច​អង្គុយ​ស្ទូច​ត្រី​និយាយ​គ្នា​លេង មើល sunset និង អង្គុយ​ស្ដាប់​សំឡេង​ទឹកហូរ​តែ ២ នាក់ អាច​សាក​ល្បង​ទៅ​លេង រីសត​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង​នេះ​បាន។ Sabay Beach – ឆ្នេរសប្បាយចិត្ត គឺ​ជា​រីសត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​កំពត​ ចំ​ពី​មុខ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​ខណ្ឌ​គ្នា​ដោយ​ស្ទឹង​ប្រមាណ​ជា ៦.៥ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។ រីសត​តូច​មួយ​កន្លែង​នេះ មានបន្ទប់សរុបត្រឹមតែ៩ ប៉ុណ្ណោះ ។ គ្រប់​បន្ទប់​ទាំងអស់ ​មាន​ទ្រង់ទ្រាយ​ធំ​ទូលាយ​បំពាក់​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់ និង​កង្ហារ មាន​បន្ទប់​ទឹក​ប្រើប្រាស់​ផ្ទាល់​ខ្លួន បង្កប់​ទៅ​ដោយ​ទឹក​ក្ដៅ និង​ទឹក​ត្រជាក់។ លក្ខណៈ​ពិសេស៖ មាន​ផ្ទះ​ស្នាក់​ដាច់​ដោយ​ឡែក​ពី​គ្នា, មាន​ភាព​ស្ងប់​ស្ងាត់ មិន​អ៊ូអរ, bar សម្រាប់​កម្សាន្ត​នៅ​ពេល​យប់, ​កន្លែង​ស្ទូចត្រី,​ កន្លែង​អង្គុយ​មើល​ថ្ងៃ​លិច, ​ភោជនីយដ្ឋាន( ម្ហូប​អាស៊ី និង​អឺរ៉ុប), ទេសភាព​បៃតង​ក្បែរ​មាត់​ស្ទឹង ដែល​អម​ដោយ​ដើម​តាតៃ​ខៀវ​ស្រងាត់ និង​ទេសភាព​ភ្នំ​បូកគោ​ផុស​ឡើង​ចំ​ពី​មុខ​គួរ​ឲ្យ​ចង់​គយគន់​ជា​អនេក។

រូបថត៖ ប្រភព Sabay Beach

ទំនាក់ទំនង៖ 031 417 9304

ទីតាំង៖ ភូមិអណ្ដូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត

ផែនទី៖ https://goo.gl/maps/PZPuKeTyMrY4gpLcA

៥.ចងចាំលំហែ

ស្ថិត​នៅ​ខេត្ត​កំពត «ចងចាំលំហែ» គឺ​ជារី​សត​មួយ​ដែល​មាន​លក្ខណៈ​ស​មញ្ញ​ ប៉ុន្តែ​បើ​និយាយ​ពី​ភាព​ស្រស់​ស្អាត​វិញ​ក៏​មិន​ចាញ់​រីសត​ផ្សេង​ៗ​ប៉ុន្មាន​ដែរ​ ដោយសារ​តែ​វា​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ដង​ព្រែក​ អាច​ឲ្យ​អ្នក​ទេសចរ​មើល​ឃើ​ញ​ទេសភាព​ដ៏​ស្រស់​ស្អាត​និង​ភ្នែក​ទទេ និង​ជា​រីសត​មួយ​ដែល​មាន​ការ​គិតគូរ​ពី​បរិស្ថាន​ជា​ចម្បង។

នា​ពេល​ព្រឹក​អ្នក​ទេសចរ​អាច​អង្គុយ​មើល​ថ្ងៃ​រះ ថត​រូប​លេង ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ ជិះ​ទូក​កម្សាន្ត និង​សកម្មភាព​ក​ម្សាន្ត​ជាច្រើន​ទៀត។ នៅពេល​រសៀល​អ្នក​ទេសចរ​អាច​ថត​រូប​លេង ផឹក​កាហ្វេ ដើរ​លេង​ជុំវិញ​បរិវេណ​រីសត ​ហើយ​ពេល​ល្ងាច​គឺជា​ឱកាស​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​មើល​ថ្ងៃ​លិច ​ផឹកCocktial អាំងBBQ ជជែក​គ្នា​លេង និង​ពេល​យប់​យប់​គេង​នៅ​ក្នុង​តង់​មាត់​ឆ្នេរ​យ៉ាង​ស្ងប់ស្ងាត់។

រូបថត៖ ប្រភព ចងចាំលំហែ

ទំនាក់ទំនង៖ 076 661 1711

ទីតាំង៖ https://goo.gl/maps/5j8J7ReRcuAEhXhx9


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់