រឿង Avatar: The Way Of Water បានក្លាយជាភាពយន្ដកុនទី ៦ ដែលអាចរកចំណូលបានជាង ២ ពាន់លានដុល្លារអាមេរិក។ ខណៈជារឿងមួយនេះដែរ ក៏ជារឿងរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២២។
ក្រោយចាក់ផ្សាយជាផ្លូវការនៅតាមបណ្ដារោងកុននានា Avatar អាចរកចំណូលបានប្រមាណ ៥៩៨ លានដុល្លារអាមេរិកពីតំបន់អាមេរិកខាងជើង និងប្រមាណ ១ ៤២៦ លានដុល្លារអាមេរិកពីប្រទេសជាច្រើនជុំវិញពិភពលោក។ រឿងមួយនេះដែរ ត្រូវបានអ្នកជំនាញទីផ្សារប៉ាន់ស្មានថាអាចនឹងបន្ដរកបានចំណូលយ៉ាងក្រាស់ក្រែលបន្ថែមទៀតរហូតដល់ ២.៣ ពាន់លានដុល្លារ ឬច្រើនជាងនេះរហូតដល់ឈប់ចាក់ផ្សាយ។
ភាពយន្ដនេះដែរ ក៏ជាភាពយន្ដទី ៣ របស់អ្នកដឹកនាំលោក Jame Cameron ដែលរកប្រាក់ចំណូលបានលើស ២ ពាន់លានដុល្លារអាមេរិក ដោយភាពយន្ដទី ១ គឺរឿង Titanic និងភាពយន្ដទី ២ គឺ Avatar វគ្គ ១។
គួរបញ្ជាក់ថា ដើមទុនសម្រាប់ផលិតរឿង Avatar: The Way Of Water ត្រូវបានគេប៉ាន់ស្មានថាចំណាយប្រមាណពីចន្លោះ ២៥០ លានដុល្លារអាមេរិក ទៅ ៣៥០ លានដុល្លារអាមេរិកដែលធ្វើឱ្យភាពយន្ដនេះក្លាយជាភាពយន្ដមួយចំណាយប្រាក់ច្រើនខ្លាំងបំផុតក្នុងការផលិត៕























Account
Security
Favourite Content