រវាងមនុស្សប្រុស និងមនុស្សស្រី បើគេគិតតែអំពីអាយុកាលនៃការរស់នៅ មនុស្សស្រីភាគច្រើនរស់បានយូរជាមនុស្សប្រុស។ ប៉ុន្តែសម្រាប់វ័យវិញមនុស្សស្រីពេញវ័យមុនមនុស្សប្រុស ហើយក៏ឆាប់ចាស់ជាងមនុស្សប្រុសផងដែរ។ មែនទែនទៅ រឿងវ័យនេះមិនមែនជារឿងថ្មីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ តែហេតុផលទាំងនេះរាប់ចាប់តាំងពីការបង្កកំណើតដល់រឿងស្បែកជាអ្វីដែលគួរឲ្យចាប់អារម្មណ៍។
១ មនុស្សស្រីរងផលប៉ះពាល់ពីស្ត្រេសជាងមនុស្សប្រុស

មនុស្សស្រីទំនងចាប់ប៉ះពាល់ផ្លូវចិត្ត ជាពិសេសជុំវិញបញ្ហាការងារនេះបើយោងទៅតាមការឲ្យដឹងពីវេជ្ជបណ្ឌិត Judith Mohring។ ក្រៅពីនេះ ភាពខុសគ្នានៃអ័រម៉ូនរវាងបុរស និងស្ត្រីក៏ជាកត្តាកំណត់នៃការបង្កស្ត្រេសផងដែរ។ ការបម្រែបម្រួលឆាប់រហ័សនៃអ័រម៉ូនរបស់ស្ត្រីងាយបង្កទៅជាស្ត្រេស ហើយស្ត្រេសនាំឲ្យមនុស្សស្រីចាប់ចាស់ជាងបុរស។
២ ការពពោះ និងផ្ដល់កំណើតរបស់ស្ត្រី

តាមការស្រាវជ្រាវនៅឯសាកលវិទ្យាល័យ George Mason បានបញ្ជាក់ថាការពពោះ និងផ្ដល់កំណើតធ្វើឲ្យស្ត្រីចាស់ជាងមុន ១១ឆ្នាំ។ ស្ត្រីដែលធ្លាប់ផ្ដល់កំណើតមាន telomeres (ជាលំដាប់នៃ DNA) ខ្លីជាងមនុស្សស្រីដែលមិនធ្លាប់បង្កកំណើត។ បញ្ហាចម្បងគឺកាលណាដែល telomeres កាន់តែខ្លី អ្នកនឹងមើលទៅកាន់តែចាស់ជាងមុន។ លើសពីនេះអំឡុងពេលពពោះរបស់ស្ត្រី ស្ត្រេសមិនដូចពេលស្ត្រេសធម្មតាឡើយ។
៣ ស្បែករបស់បុរសក្រាស់ជាងស្ត្រី

បើយោងទៅតាម dermatologists ស្បែករបស់បុរសក្រាស់ជាងស្បែកស្ត្រី ២៥ភាគរយ។ ជាក់ស្ដែង ស្បែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានភាពខុសគ្នាតែជាមធ្យមស្បែកមនុស្សប្រុសនៅតែក្រាស់ជាងមនុស្សស្រី។
៤ កម្រិតនៃអ័រម៉ូនភេទ

Estrogenគឺជាអ័រម៉ូនដែលទទួលខុសត្រូវទៅលើភាពក្មេងនៃស្បែកមុខសម្រាប់ស្ត្រី ចំណែកឯ testosterone វិញគឺសម្រាប់បុរស។ កម្រិតដ៏ខ្ពស់នៃ testosterone ដែលមាននៅកុងខ្លួនមនុស្សប្រុសជួយពន្យឺតភាពចាស់របស់ពួកគេ។ ខណៈ Estrogen មានការផលិតយឺតជាងអ័រម៉ូនភេទរបស់មនុស្សប្រុសឆ្ងាយ ដែលជាមូលហេតុចម្បងដែលស្ត្រីតែងមានភាពជ្រីវជ្រួញមុនបុរស។
៥ បញ្ហារដូវ

ការបាត់បង់អ័រម៉ូនអំឡុងពេលមករដូវរបស់មនុស្សស្រី បានជួយបង្កើនល្បឿននៃភាពចាស់។ នៅពេលដែលស្ត្រីមករដូវ រាងកាយរបស់ពួកគេឈប់ផលិត Collagen ច្រើនដូចពីមុន។ ការណ៍នេះបានបណ្ដាលឱ្យភាពបត់បែននៃស្បែក និងភាពចាស់កើនលឿន៕
























Account
Security
Favourite Content