គ្រឿងផ្សំ៖
សាច់គោ ៣ ខាំ (កន្លែងណា និងប្រភេទណាក៏បាន)
ម្ទេស ១០ គ្រាប់
ខ្ទឹមស ១០ កំពឹស
ស្ករត្នោត ១ ស្លាបព្រាបាយ
ទឹកត្រី ២ ស្លាបព្រាបាយ (សម្រាប់ភ្លា)
ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
ក្រអៅឈូក ២ ខាំ
ប៉េងប៉ោះ ១ ផ្លែ (ហាន់ដុំតូចៗ ឬចំណិតតាមចំណូលចិត្ត)
ខ្ទឹមក្រហម ១ មើម (ហាន់ស្ដើងៗ)
ទឹកត្រី ១ ស្លាបព្រាបាយ (សម្រាប់ប្រឡាក់សាច់)
វិធីធ្វើ៖
- ដំបូងយកសាច់គោទៅប្រឡាក់ជាមួយទឹកត្រីជាមុនសិនរួចយកទៅទុកមួយឡែក។
- បន្ទាប់មកចាប់ផ្ដើមបុកខ្ទឹមស និងម្ទេសតែកុំឱ្យម៉ត់ពេករួចត្រូវលាយទឹកត្រី ស្ករត្នោត ទឹកក្រូចឆ្មារ និងទឹកត្រីចូលគ្នាហើយកូររហូតដល់រលាយគ្រឿងសព្វ។
- ក្រោយមកទៀត យើងត្រូវស្រុះក្រអៅឈូកបន្តិចរួចស្រង់យកទៅត្រាំក្នុងទឹកកកដើម្បីឱ្យស្រួយឆ្ងាញ់។
- បន្ទាប់មកទៀត យើងត្រូវយកក្រអៅឈូក ប៉េងប៉ោះ និងខ្ទឹមក្រហមទៅច្របល់ជាមួយទឹកត្រីដែលទើបបុកហើយឱ្យចូលជាតិគ្នា។
- ចុងក្រោយគ្រាន់តែអាំងសាច់គោហើយហាន់ជាចំណិតតាមចំណូលចិត្តរួចយកទៅដាក់ពីលើភ្លាជាការស្រេច៕






















Account
Security
Favourite Content