គ្រឿងផ្សំ៖
ប័រ ៥០ ក្រាម
ខ្ទឹមស ២ មើម
ស្លឹក parsley ក្រៀម
នំប៉័ង (កាត់កង់ៗ)
វិធីធ្វើ៖
- ដំបូងយកខ្ទឹមសមកកាត់ក្បាលហើយយកទៅដុតប្រហែល ១០ នាទីក្នុងសីតុណ្ហភាព ២០០ អង្សារសេ។
- ក្រោយដុតហើយ យើងត្រូវច្របាច់ខ្ទឹមសយកតែសាច់ប៉ុណ្ណោះ។
- បន្ទាប់មកទៀត យកសាច់ខ្ទឹមសនោះទៅច្របាច់លាយជាមួយប័រ និងស្លឹក parsley ក្រៀមរហូតដល់ម៉ត់ចូលគ្នាល្អ។
- ក្រោយមកយើងអាចយកល្បាយខ្ទឹមសទៅបៀកពីលើនំប៉័ងក្នុងបរិមាណសមល្មម។
- ចុងក្រោយគ្រាន់តែយកនំប៉័ងទៅអាំងប្រហែល ៦ នាទីក្នុងសីតុណ្ហភាព ២០០ អង្សារសេជាការស្រេច៕
















































Account
Security
Favourite Content