មក​ដឹង​ពី​មូលហេតុ​ដែល​នាំឲ្យមមើ និង​វិធី​បង្ការ​

ការ​គេង​មមើ​គឺ​ជា​ជា​ផ្នែក​មួយ​ក្នុង​ចង្កោម​រោគ​ខួរក្បាល  Parasomnie ដែលប្រព្រឹត្ត​ទៅ​​នៅ​ដំណាក់កាល​នៃ​ដំណេក​ដែល​លង់​លក់​ស្កប់​ស្កល់​ខ្លាំង ពោល​គឺ​នៅចន្លោះ​ពេលមួយ​ម៉ោងទៅ​បី​ម៉ោង​ក្រោយ​ពី​គេង​លក់​ភ្លាម។ មមើ​កើត​ឡើង​តាម​រយៈ​រូបភាព​ដូចជា ​ការ​ងើប​អង្គុយ​នៅ​លើ​គ្រែ ធ្វើ​កាយវិការ​បន្តិច​បន្តួច​ ឬ​បើកភ្នែក​មើល​បន្ទប់​គេង​មួយ​ជុំ ក៏​​គេង​លក់​បន្ត​ទៅ​ទៀត ហើយ​ក្នុង​ករណី​ខ្លះ​ទៀត អ្នក​មមើ​អាច​បញ្ចេញ​សកម្មភាព​ចម្លែក​​មួយ​ចំនួន ដែល​ស្ទើរ​​គ្មាន​នរណា​នឹក​ស្មាន​ដល់។

តើ​អ្វី​ជា​មូលហេតុ​បង្ក​​មមើ?

  • ហ្សែន និង​ប្រវត្តិ​គ្រួសារ៖ ការ​សិក្សា​បង្ហាញ​យ៉ាង​ច្បាស់​ថា​​មនុស្ស​មួយ​ចំនួន​ដែល​មមើ​ត្រូវ​បាន​កំណត់​ដោយ​កត្តា​ហ្សែន។ អត្រា ២២ភាគរយ នៃ​កុមារ​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​មិន​មាន​ប្រវត្តិ​នៃ​ការ​គេង​មមើ​នឹង​ប្រឈម​ស្ថានភាព​នេះ។ ផ្ទុយ​ទៅ​វិញ ៤៧​ភាគរយ​នៃ​កុមារ​នឹង​គេង​មមើ​ ប្រសិន​បើ​ឪពុក​ ឬ​ម្តាយ​របស់​ពួក​គេ​មាន​ប្រវត្តិ​មមើ ហើយ ៦១​ភាគរយ​នៃ​កុមារ​នឹង​គេង​មមើ ប្រសិន​បើ​ទាំង​ឪពុក និង​ម្តាយ​របស់​គេ​ធ្លាប់​មមើ។
  • កង្វះ​ដំណេក៖ កង្វះ​នៃ​ការ​គេង​ទាក់ទង​ជា​មួយ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​មមើ ដែល​វា​អាច​បណ្ដាល​មក​ពី​ការ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្កប់ស្កល់ បន្ទាប់​ពី​កង្វះ​ការ​គេង​ក្នុង​រយៈ​ពេល​ណា​មួយ។
  • ប្រភេទ​ថ្នាំ​មួយចំនួន៖ ថ្នាំ​ដែល​មាន​សារធាតុ sedative ​ជំរុញ​មនុស្ស​ធ្លាក់ចូលក្នុង​ប្រភេទ​នៃ​ការ​គេង​ដែល​ងាយ​បង្កើន​ឱកាស​នៃ​ការ​គេង​មមើ។
  • គ្រឿងស្រវឹង៖ ការ​ផឹកស្រា​នៅ​ពេល​ល្ងាច​អាច​បង្ក​អស្ថិរភាព​នៃ​ដំណើរ​ការ​នៃ​ការ​គេង​របស់​មនុស្ស ហើយ​​បង្កើន​ហានិភ័យ​នៃ​ការ​គេង​មមើផងដែរ។
  • របួស​ខួរក្បាល៖ របួសខួរក្បាលជាស្ថានភាព​ដែល​ប៉ះពាល់ខ្លាំង​ដល់​ខួរក្បាល រួម​ទាំង​ជំងឺ​ហើម​ខួរក្បាល (រលាក​ខួរក្បាល) អាច​ជា​កត្តា​បង្ក​ឱ្យ​មាន​ការ​មមើ។
  • គ្រុនក្តៅ៖ ចំពោះ​កុមារ គ្រុនក្តៅ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ធ្វើ​ឱ្យ​ការ​គេង​មមើ​ងាយ​នឹង​កើត​ឡើង​បំផុត។
  • ស្ត្រេស៖ ប្រភេទ​ជា​ច្រើន​នៃ​ភាព​តាន​តឹង​អាច​ប៉ះពាល់​ដល់​ដំណេក ឬ​រំខាន​ដល់​ដំណេក​ដែល​អាច​បង្កើន​អត្រា​នៃ​ការ​មមើ។ ប្រភេទ​នៃ​ភាព​តានតឹង​មួយ​ចំនួន​​ដែល​បង្ក​មមើអាច​ទាក់ទង​នឹង​ភាព​មិន​ស្រួល ឬ​ការ​ផ្លាស់​ប្ដូរ​ដូច​ជា​ពេល​ធ្វើ​ដំណើរ និង​គេង​ប្លែក​កន្លែង។

តើ​គេ​អាច​ព្យាបាល​កុមារ​ពី​អាការៈ​មមើ​នេះ​បាន​ទេ ?

​បើ​យោង​ទៅ​តាម​លោក​វេជ្ជបណ្ឌិត​ Gérald Kierzek បាន​លើក​ឡើង​ថា“មមើ​ដែល​កើត​លើ​កុមារ​និង​ក្មេង​វ័យ​ជំទង់​អាច​នឹង​ជា​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង។ បើ​មិន​ដូច្នេះ​ទេ គេ​ក៏​អាច​ធ្វើ​សម្រួល​បាន​តាម​រយៈ​ការ​ធ្វើ​យ៉ាងណា​ឱ្យ​កន្លែង​គេង​មាន​សុវត្ថិភាព​ល្អ កុំ​ឱ្យ​គេង​លើ​​គ្រែ​ខ្ពស់ ឬ​គ្រែ​ពីរ​ជាន់។ វិធី​ព្យាបាល​មួយ​ទៀត គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ដំណេក​របស់​ក្មេង​មាន​គុណភាព​ខ្ពស់ គេងលក់​បាន​ស្កប់ស្កល់​ ដោយ​ត្រូវ​ឱ្យ​ក្មេង​ចូល​គេង​ទៀត​ទាត់​ពេលវេលា និង​ត្រូវ​ដាក់​ម៉ោង​​ដាស់​កុមារ​ឱ្យ​ភ្ញាក់​មួយ​ភ្លែត​មុន​នឹង​លេច​សញ្ញា​មមើ​ ព្រោះ​ជា​ទូទៅ​ ការ​មមើ ច្រើន​តែ​កើត​​ឡើង​នៅ​ពេល​គេង​លក់​មួយ​វឹង​ដំបូង ឬ​នៅ​​ក្បាល​ព្រលប់។ ជា​ចុងក្រោយ គេ​អាច​ព្យាបាល​មមើ​ដោយ​ប្រើ​ថ្នាំ​លេប ដូច​ជា​ពពួក​​ថ្នាំ benzodiazépines ឬ​ពពួក​ថ្នាំ​​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ »៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។