Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

កាលពីថ្ងៃទី ៦ មិថុនា Giselle បានធ្វើការ Live ផ្ទាល់ជាពិសេសដើម្បីជជែកលេងជាមួយអ្នកគាំទ្រ ទោះបីជាបច្ចុប្បន្ន aespa កំពុងស្ថិតក្នុងអំឡុងពេលផ្សព្វផ្សាយបទថ្មីដែលមានកាលវិភាគការងារយ៉ាងណែនណាស់ក៏ដោយ។ នាងបានប្រើឱកាសនេះដើម្បីឆ្លើយសំណួរពីអ្នកគាំទ្រយ៉ាងត្រង់ទៅត្រង់មក រួមទាំងប្រធានបទរសើបៗដូចជា រឿងទម្ងន់ សុខភាព និងទស្សនៈចំពោះវិស័យ K-Pop ដែលទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រចំពោះភាពស្មោះត្រង់ និងភាពជឿជាក់ក្នុងការបញ្ចេញមតិ។

សំណួរ៖ «តើនាងសម្រកទម្ងន់យ៉ាងដូចម្តេច ទើបស្គមបានដល់កម្រិតនេះ?»

Giselle បានឆ្លើយថា៖

«និយាយតាមត្រង់ទៅ គ្រប់គ្នាជជែកគ្នាពីរូបរាងរបស់ខ្ញុំច្រើនណាស់។ តាមពិតទៅ ពេលនិយាយពីខ្ញុំ ភាគច្រើនគឺមានតែរឿងមុខមាត់ ឬរូបរាងហ្នឹងឯង។ វាជារឿងធម្មជាតិទេ មនុស្សយើងតែងតែមានទាំងពេលឡើងទម្ងន់ និងស្រកទម្ងន់។ ខ្ញុំខ្លួនឯងក៏ធ្លាប់ធាត់ឡើង ហើយក៏ធ្លាប់ស្គមចុះដែរ។ បើនិយាយឱ្យត្រង់ ពេញមួយរយៈពេល ៧ ឆ្នាំកន្លងមកនេះ ខ្ញុំស្រកទម្ងន់អស់ប្រហែល ១០ គីឡូក្រាម ហើយរឿងបែបនេះក៏អាចកើតឡើងបានដែរនៅពេលយើងមានអាយុច្រើនឡើង។ ប៉ុន្តែពេលនេះខ្ញុំកំពុងព្យាយាមបង្កើនទម្ងន់វិញហើយ ព្រោះខ្ញុំទទួលស្គាល់ថា ជួនកាលខ្ញុំមិនសូវមានកម្លាំងកំហែងប៉ុន្មានទេ»។

សំណួរ៖ «តើសុខភាពរបស់នាងអូខេទេ?»

Giselle ឆ្លើយទាំងស្នាមញញឹមថា៖

«តើខ្ញុំមើលទៅដូចមនុស្សមានសុខភាពល្អទេ?» មុននឹងបន្តទៀតថា៖ «ខ្ញុំមានសុខភាពល្អតើ ខ្ញុំពិតជាព្យាយាមថែរក្សាខ្លួនឯងខ្លាំងណាស់។ ប៉ុន្តែបើនិយាយតាមត្រង់ទៅ ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អគ្រប់ពេល គឺជារឿងដែលពិបាកខ្លាំងណាស់ វាពិបាកមែនទែន! ប៉ុន្តែខ្ញុំក៏ព្យាយាមឱ្យអស់ពីសមត្ថភាព ហើយចង់ណែនាំអ្នកទាំងអស់គ្នាឱ្យព្យាយាមថែរក្សាសុខភាពខ្លួនឯងដែរ ព្រោះសុខភាពគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុត។ ទោះបីជាមានរបស់ផ្សេងៗជាច្រើន ប៉ុន្តែបើបាត់បង់សុខភាពទៅ គ្រប់យ៉ាងគឺស្ទើរតែគ្មានន័យអ្វីទាំងអស់»។

សំណួរ៖ «ប្រសិនបើនាងអាចផ្លាស់ប្តូរអ្វីមួយនៅក្នុងវិស័យ K-Pop បាន តើនាងនឹងផ្លាស់ប្តូរអ្វី?»

Giselle ឆ្លើយយ៉ាងត្រង់ៗថា៖

«ការបោកប្រាស់» ហើយក៏សើចតិចៗ មុននឹងបន្តថា៖ «ការនិយាយបែបនេះមិនបានផ្តល់ផលចំណេញដល់ខ្ញុំទាល់តែសោះ ប៉ុន្តែខ្ញុំសុំនិយាយត្រង់ៗតែម្តង។ ខ្ញុំចង់ផ្លាស់ប្តូរការប្រព្រឹត្តចំពោះមនុស្សដូចគ្នាយ៉ាងអមនុស្សធម៌ នៅក្នុងសង្គមដែលគ្មានមនុស្សធម៌ នោះហើយជាអ្វីដែលខ្ញុំចង់ផ្លាស់ប្តូរចំពោះវិស័យ K-Pop»។ ទោះជាយ៉ាងណាក៏ដោយ នាងបានសង្កត់ធ្ងន់ថា៖ «វាមិនមែនមានន័យថាខ្ញុំស្អប់ស្ថានភាពរបស់ខ្លួនឯង ឬអ្វីនោះទេ កុំយល់ច្រឡំអី ខ្ញុំគ្រាន់តែនិយាយអំពីការពិតនៃឧស្សាហកម្មកម្សាន្តនេះតែប៉ុណ្ណោះ»។

សំណួរ៖ «តើនាងគិតយ៉ាងណាចំពោះមនុស្សដែលចូលចិត្តរិះគន់អ្នកដទៃ?»

Giselle ឆ្លើយយ៉ាងម៉ឺងម៉ាត់ថា៖

«ខ្ញុំមានអារម្មណ៍អាណិតពួកគេណាស់។ និយាយមែនទៅ ការដែលនរណាម្នាក់ផ្តល់តម្លៃលើរូបរាងរបស់ខ្ញុំខ្លាំងដល់ថ្នាក់ហ្នឹង វាជារឿងដែលគួរឱ្យចាប់អារម្មណ៍ម្យ៉ាងដែរ។ បើគ្រាន់តែជជែកលេងជាមួយមិត្តភក្តិថា ‘នាងមើលទៅបែបនេះបែបនោះ’ វាជារឿងមួយផ្សេង ប៉ុន្តែការខាតពេលវេលាមកអង្គុយវាយអត្ថបទបញ្ចេញមតិទាំងនោះ គឺខ្ញុំមិនយល់ពីផ្នត់គំនិតបែបហ្នឹងទាល់តែសោះ។ បើចង់ធ្វើក៏ធ្វើទៅ ប៉ុន្តែខ្ញុំគិតថាអ្នកគួរតែយកពេលវេលានោះទៅអភិវឌ្ឍខ្លួនឯងវិញល្អជាង ព្រោះអ្នកកំពុងតែខាតពេលហើយ»។

វគ្គមួយទៀតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលដែលអ្នកគាំទ្រម្នាក់បានសួរថា៖ «តើនាងមានពាក្យណែនាំអ្វីខ្លះសម្រាប់អ្នកដែលជាស្រឡាញ់ភេទដូចគ្នា ប៉ុន្តែមិនទាន់ហ៊ានប្រាប់គ្រួសារ?»

Giselle បានឆ្លើយតបវិញដោយភាពកក់ក្តៅថា៖

«មិនថាក្នុងហេតុផលអ្វីដែលអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញអត្តសញ្ញាណពិតប្រាកដទៅកាន់គ្រួសារនោះទេ ខ្ញុំគិតថាអ្នកគួរតែជឿជាក់លើសភាវគតិនៃចិត្តខ្លួនឯង ហើយមិនចាំបាច់បង្ខំអ្វីទាំងអស់។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ កុំស្អប់ខ្លួនឯង ហើយកុំគិតថាខ្លួនឯងខុស។ ពួកយើងស្រឡាញ់ និងទទួលស្គាល់ភាពចម្រុះនៃយេនឌ័រគ្រប់ទម្រង់ទាំងអស់។ អ្នកមិនបានធ្វើអ្វីខុសទាល់តែសោះ ហើយអ្នកគឺជាមនុស្សម្នាក់ដែលមានអ្នកស្រឡាញ់យ៉ាងច្រើន។ នៅលើលោកនេះនៅមានមនុស្សជាច្រើនទៀតដែលជា Gay ដូចគ្នា ខ្ញុំសង្ឃឹមថាអ្នកនឹងបានជួបគូស្នេហ៍ដ៏ល្អម្នាក់»។

ចម្លើយនេះទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់អ្នកគាំទ្រ ដែលមើលឃើញថា Giselle បានបង្ហាញចេញនូវភាពស្មោះត្រង់ ការយល់ចិត្ត និងការគាំទ្រដល់ភាពចម្រុះនៃយេនឌ័រយ៉ាងកក់ក្តៅ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។

បទចម្រៀងរបស់តារាប្រុស ZIYU ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជ្រើសរើសជាបទលើកទឹកចិត្ត​សិស្សប្រឡងចូលមហាវិទ្យាល័យជាតិ

រយៈពេល ២ ថ្ងៃមុនការប្រឡងចូលមហាវិទ្យាល័យជាតិ បទចម្រៀងទោលរចនាបថចិនបុរាណមានចំណងជើងថា Beyond The Peak របស់តារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនដូចជា Anhui Video,

សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ជន​ខិល​ខូច​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឈ្មោះ​ សមាគម​សិល្បករ​ខ្មែរ ដើរ​រៃ​អង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​ភូតភរ​ថា​​ជួយ​ជន​

ADOR បន្ទាបសំណងជំងឺចិត្តដែលប្ដឹងទាមទារពី Danielle និង Min Hee Jin ពី ២៨ លាន មកត្រឹម ២១ លានដុល្លារ

យោងតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី ៥ ខែមិថុនា នេះ ADOR បានកាត់បន្ថយចំនួនទឹកប្រាក់នៃការទាមទារសំណងជំងឺចិត្ត ក្នុងបណ្ដឹងប្រឆាំងនឹង Danielle អតីតនាយកប្រតិបត្តិ Min Hee-jin និង

Sandara Park ត្រូវបានប្រកាសតែងតាំងជាទូតផ្សព្វផ្សាយ សម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេស

កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀងចាស់វស្សាសាច់ចាំ Sandara Park ត្រូវបានប្រកាសតែងតាំងជា​ទូតផ្សព្វផ្សាយសម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង។

Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

ប្រទេស​កម្ពុជា​មាន​អ្នក​តំណាង​ចូលរួម​ប្រកួត Mrs Tourism Queen International 2026 ដែល​កំពុង​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នោះ​គឺ​អ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏​លេចធ្លោ និង​

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *