តារាចម្រៀងលំដាប់ពិភពលោក Jennie បានអង្រួនកម្មវិធីបង្ហាញម៉ូដ Chanel Fall 2026 Ready-to-Wear Show នៅទីក្រុងប៉ារីស។ នាងបានជ្រើសរើសសម្លៀកបំពាក់បែបទំនើបដែលខុសប្លែកពីឈុត Tweed បុរាណ។ យោងតាម W Magazine សម្រាប់ការបង្ហាញម៉ូដក្រោមការដឹកនាំរបស់លោក Matthieu Blazy លើកនេះ Jennie បានជ្រើសឈុតអាវក្រៅ និងសំពត់សំណាញ់ពណ៌ខ្មៅមានឌិនជាមួយអង្កាំពណ៌បៃតង លម្អបន្ថែមជាមួយគ្រឿងលម្អបែប 3D កាន់តែផ្ដល់នូវអារម្មណ៍ស្រាលស្រទន់ និងទាន់សម័យបំផុត។

អ្វីដែលកាន់តែពិសេសនោះ នាងបានរួមបញ្ចូលគ្នានូវ fashion សម្លៀកបំពាក់បែប Sheer (ស្ដើង) ជាមួយនឹងខោអាវក្នុងពណ៌ខ្មៅ និងការទម្លាក់ចង្កេះសំពត់ឱ្យទាបតាមបែបផែនទសវត្សរ៍ឆ្នាំ ២០០០។រូបរាងដ៏ទាក់ទាញនេះត្រូវបានបំពេញបន្ថែមដោយគ្រឿងតុបតែងយ៉ាងប្រណិតរួមមានកាបូបស្បែកពណ៌ក្រហម និងស្បែកជើងកែងខ្ពស់ដែលមកពីប្រេន Chanel ពេញមួយតួខ្លួន។
គួរឱ្យដឹងផងដែរ ចាប់តាំងពីលោក Matthieu Blazy ឡើងកាន់តំណែងជាអ្នកដឹកនាំផ្នែកច្នៃប្រតិដ្ឋមក Jennie តែងតែបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអនាគតរបស់ Chanel ដែលនាំមកភាពច្នៃប្រតិដ្ឋ និងភាពក្មេងវ័យចូលទៅក្នុងម៉ាកយីហោលំដាប់ខ្ពស់មួយនេះ។ ការបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងនាមជា “Human Chanel” នេះ បានបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពរបស់នាងក្នុងការបត់បែន fashion បែបបុរាណឱ្យក្លាយជាភាពស៊ីវិល័យសម្រាប់សម័យកាលថ្មី៕



































Account
Security
Favourite Content