បវរកញ្ញាខ្មែរម្នាក់ទៀតហើយ សារ៉ាន់ គីមឡាង កំពុងនៅលើវេទិកា Miss Earth ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីន។ Miss Earth Cambodia 2025 បានទៅដល់ទឹកដីហ្វីលីពីន ៤ថ្ងៃហើយ ចាប់ពីថ្ងៃចេញដំណើរ គីមឡាង ទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងការរៀបចំខ្លួន និងអ្នកគាំទ្រច្រើន បានទៅជូនដំណើរ។


តាំងពីថ្ងៃចេញដំណើរ សារ៉ាន់ គីមឡាង បានធ្វើឲ្យមហាជនអ្នកស្នេហាវិស័យបវរកញ្ញាមើលឃើញយ៉ាងច្បាស់ថា Miss Earth Cambodia 2025 ពិតជាត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីទៅប្រកួតនៅហ្វីលីពីន មិនថាឈុត makeup ឡើយ នាងបានធ្វើការវិវឌ្ឍន៍ខ្លួនយ៉ាងល្អ ស្អាតប្លែកជាងពេលមុនៗទៀត។
ពីមួយថ្ងៃទៅមួយថ្ងៃ សម្លៀកបំពាក់ គីមឡាង ក៏ផ្លាស់ប្ដូរមិនឈប់ ហើយម៉ូដនីមួយៗសុទ្ធតែស្រស់ស្អាត ស័ក្ដិសមជាមួយរូបរាងខ្ពស់ស្រឡះ សម្បុរស្បែកភ្លឺ ថ្លា ស្រស់រលោងមានសុខភាពល្អ។ គីមឡាង មើលទៅពិតជាទាក់ទាញខ្លាំង ទាំងកម្ពស់ក៏ខ្ពស់ដូចបវរកញ្ញាដទៃ ហើយថែមទាំងប្រើប្រាស់ភាសាបរទេសបានល្អទៀត។
តស់មកមើលឈុតដែល សារ៉ាន់ គីមឡាង សារ៉ាន់ គីមឡាង ស្លៀកតាំងពីថ្ងៃចេញដំណើរកាលពីថ្ងៃ ១៩ រហូតមកដល់ថ្ងៃនេះដូចខាងក្រោម៖











រូបភាព៖ Saran KimLan




















































Account
Security
Favourite Content