កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ម្ចាស់ជ័យលាភីទឹកប្រាក់ ១០០លានរៀល ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងរៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា

ក្រុមហ៊ុនធំពីរនៅកម្ពុជា បានចាប់ដៃគ្នាបង្កើតកម្មវិធីដ៏អស្ចារ្យមួយ «CAMBO RAPPER» ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ ឧបត្ថម្ភផាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងរៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើការចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។

អ្វីដែលកាន់តែពិសេសនោះ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៃកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដោយផ្ដោតលើជំនាញរ៉េប បានបង្ហាញមុខគ្រូបង្វឹកក៏ដូចជាគណៈកម្មការដាក់ពិន្ទុទាំង ៤រូប រួមមាន៖

១.កញ្ញា តន់ ច័ន្ទសីម៉ា៖ ជាតារាចម្រៀងស្រីជួរមុខដែលមានឈ្មោះបោះសំឡេងនៅក្នុងផលិតកម្ម ​​​​​​                          ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា និងមានភាពល្បីល្បាញខ្លាំងនៅក្នុងស្រទាប់យុវវ័យកម្ពុជា។

២.លោក Tempo Tris លោកជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធដ៏ល្បីល្បាញនៅក្នុងផលិតកម្ម                           ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា និងកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារតន្ត្រីកម្ពុជាបច្ចុប្បន្ននេះ។

៣.លោក សង្ហា៖ គឺជាអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញមួយរូប។ ជាពិសេសលោកត្រូវបានយុវវ័យស្គាល់យ៉ាងច្បាស់ថាអ្នកនៅពីក្រោយចង្វាក់ភ្លេងដ៏ទាក់ទាញនៅក្នុងវិស័យតន្ត្រីបែប Hip Hop តាមរយៈចម្រៀងរ៉េបល្បីៗជាច្រើន។

៤.ប្រុសឡា៖ ប្រុសឡា ជាតារាចម្រៀងរ៉េបមានឈ្មោះល្បីល្បាញនៅក្នុងស្រទាប់យុវវ័យកម្ពុជាជាច្រើនឆ្នាំមក        ហើយ។ បច្ចុប្បន្នលោកក៏នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់នៅក្នុងវិស័យតន្ត្រីផ្នែករ៉េប។

កម្មវិធីប្រឡងចម្រៀងដ៏ធំនេះ នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីពេលនេះតទៅ ដោយនឹងធ្វើការជម្រុះតាមប្រព័ន្ធ     អនឡាញ ស្វែងរកបេក្ខជនដែលមានសមត្ថភាពខ្លាំង ចំនួន ៧០នាក់ ដើម្បីទៅប្រកួតបន្តនៅលើវេទិកាដ៏ធំសម្បើម នៃកម្មវិធី Cambo Rapper។ ដូច្នេះហើយនេះជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកដែលមានសមត្ថភាព និង     ទេពកោសល្យ មានគំនិតច្នៃប្រឌិតខ្ពស់ ផ្នែកតន្ត្រីរ៉េប សូមរួសរាន់ដាក់ពាក្យប្រកួតណា។ ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០លានរៀល ព្រមទាំងមានឱកាសក្លាយជាតារាចម្រៀងកុងត្រា នៅក្នុងផលិតកម្ម    ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា។ អ្វីដែលពិសេសបំផុតបងប្អូនទាំងអស់គ្នាមានឱកាសឡើងឆាកតន្ត្រីទេសចរណ៍ទូទាំងប្រទេស របស់ផលិតផល ខ្មែរ ប៊ែវើរីជីស។ លើសពីនេះទៅទៀតប្អូនៗក៏មានឱកាសធ្វើការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានគ្រឹះរឹងមាំ និងយូរអង្វែង ដែលនឹងផ្តល់នូវវេទិកា ឬព្រឹត្តិការណ៍ធំៗ ដើម្បីបញ្ចេញ និងអភិវឌ្ឍសមត្ថភាពជាហូហែនាពេលអនាគត។

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper បង្កើតឡើងដោយផលិតកម្មយក្ស                                 ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា និងឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនធំបង្អស់នៅស្រុកខ្មែរ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហើយនឹងត្រូវចាក់ផ្សាយលើទូរទស្សន៍ CTN និងផេកផ្លូវការរបស់ Cambo Rapper, Cambodia Beer, Exprez និង Cambodia Water៕

គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រផលិតផលក្នុងស្រុក លើកកម្ពស់វិស័យសិល្បៈនៅកម្ពុជា!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *