សមាជិក ASTRO Cha Eun-woo កំពុងបោះជំហានថ្មីមួយកម្រិតទៀតក្នុងអាជីពសម្ដែងដោយក្លាយជាតួឯកក្នុងភាពយន្តខ្នាតធំជាលើកដំបូង។


ផ្អែកតាមការឱ្យដឹងពីទីភ្នាក់ងាររបស់លោកគឺក្រុមហ៊ុន Fantagio បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសានេះថាតារាចម្រៀង និងសម្តែងរូបសង្ហា Cha Eun-woo គ្រោងនឹងសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមានចំណងជើងថា “First Ride” ដោយទទួលបានតំណែងជាតួឯក។
ដឹកនាំរឿងដោយលោក Nam Dae-joong ខ្សែភាពយន្តបែបកំប្លែង និងបាញ់ប្រហារថ្មីនេះមានសាច់រឿងនិយាយអំពីមិត្តភក្តិជិតស្និទ្ធចំនួនបួននាក់ក្នុងដំណើរកម្សាន្តក្រៅប្រទេសជាមួយគ្នាជាលើកដំបូងរបស់ពួកគេ ដើម្បីអបអរការឈានចូលវ័យ ៣០។ តារាសម្ដែង Kang Ha-neul និង Kim Young-kwang ក៏នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តនេះដែរ បើផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ក្នុងថ្ងៃដដែលនេះ។
ទោះយ៉ាងណា កាលបរិច្ឆេទពិតប្រាកដនៃការចាក់បញ្ចាំងភាពយន្តនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
សូមរំឭកថា Cha Eun-woo បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៤ ក្នុងនាមជាតារាសម្តែងតួរាយរងម្នាក់នៅក្នុងភាពយន្តខ្នាតធម “My Brilliant Life” ហើយក្រោយមកក៏បានបង្ហាញមុខជាសមាជិកក្រុម Astro ក្នុងឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះមក លោកបានសម្តែងជាតួសំខាន់និងតួឯកក្នុងរឿងភាគកូរ៉េជាច្រើនដូចជា “My ID is Gangnam Beauty” (ឆ្នាំ២០១៨), “True Beauty” (ឆ្នាំ២០២០ ដល់ ២០២១)” និងរឿង “Island” (ឆ្នាំ២០២២)។
បច្ចុប្បន្ន តារាប្រុសវ័យ ២៨ ឆ្នាំរូបនេះកំពុងមមាញឹកក្នុងការថតរឿងភាគកំប្លែងរបស់ Netflix មានចំណងជើងថា “The WONDERfools” ៕



























Account
Security
Favourite Content