ម្ដាយបង្កើត Han So Hee ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារព្រោះបើកល្បែងខុសច្បាប់

សារព័ត៌មាន Allkpop បានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូនេះ ថាម្តាយរបស់ Han So Hee ដែលគេស្គាល់ឈ្មោះថាអ្នកស្រី Shin មានអាយុ ៥៥ ឆ្នាំ ត្រូវបានតុលាការក្រុង Chuncheon កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំជាមួយនឹងការព្យួរ ២ ឆ្នាំ រួមនឹងការធ្វើការងារសហគមន៍រយៈពេល ១២០ ម៉ោង ដោយសារការបើកល្បែងស៊ីសងខុសច្បាប់។

យោងតាមសេចក្ដីរាយការណ៍នេះ អ្នកស្រី Shin ត្រូវបានចោទប្រកាន់ពីបទបើកកន្លែងលេងល្បែងខុសច្បាប់ចំនួនប្រាំពីរកន្លែងដើម្បីរកប្រាក់ចំណេញនៅចន្លោះចុងខែមករា ឆ្នាំ ២០២២ ដល់ចុងខែសីហា ឆ្នាំ ២០២៣។ នេះ​មិន​មែន​ជាការប្រព្រឹត្តខុសឆ្គងលើក​ដំបូងនោះទេ​របស់អ្នកស្រី Shin ដោយកាលពីឆ្នាំ ២០២១ អ្នកស្រីត្រូវ​បានចោទប្រកាន់ពាក់ព័ន្ធករណីល្បែងដូចគ្នា និងត្រូវបានពិន័យជាទឹកប្រាក់ ៥ លានវ៉ុន ស្មើនឹង ៣៤០០ដុល្លារ​ ។

ពាក់ព័ន្ធករណីនេះ ទីភ្នាក់ងាររបស់តារាសម្ដែង Han So Hee គឺក្រុមហ៊ុន 9Ato Entertainment ធ្លាប់បានចេញសេចក្តីថ្លែងការណ៍កាលពីខែកញ្ញាថា៖ “បញ្ហាទាក់ទងនឹងម្តាយរបស់ Han So Hee គឺជារឿងផ្ទាល់ខ្លួនរបស់គាត់ទាំងស្រុង ហើយមិនទាក់ទងនឹងតារាស្រីរូបនេះនោះទេ។ Han So Hee ​ទើបតែ​ដឹង​អំពី​បញ្ហា​នេះ​តាម​រយៈព័ត៌មាន​ប៉ុណ្ណោះ ហើយ​នាងក៏​ខូច​ចិត្ត​ដែរ”។

តារាស្រីវ័យ ៣១ឆ្នាំរូបនេះធ្លាប់បង្ហើបថាឪពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលដែលនាងមានអាយុប្រហែល ៥ ឆ្នាំ ហើយនាងក៏បានរស់នៅជាមួយជីដូនរហូតដល់ចូលរៀនសាកលវិទ្យាល័យ។ ទោះបីម្ដាយមិនមើលថែ ប៉ុន្តែកន្លងមកនាងក៏បានជួយសងបំណុលជំនួសម្ដាយយ៉ាងអស់ពីលទ្ធភាព។

Han So Hee ចាប់ផ្ដើមមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្តកូរ៉េក្រោយបង្ហាញខ្លួនក្នុងរឿងភាគ The World Of the Married ក្នុងឆ្នាំ ២០២០ ហើយជាបន្ដបន្ទាប់នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា Nevertheless, My Name និង Gyeongseong Creature ជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផ្ទុះការព្រួយបារម្ភ! Park Min Young សម្រកគីឡូដោយញ៉ាំតែទឹក ៣លីត្រក្នុងមួយថ្ងៃ ដើម្បីសម្ដែងរឿង Siren’s Kiss

អ្នកគាំទ្របានបង្ហាញការព្រួយបារម្ភចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ Park Min Young ក្រោយតារាសម្ដែងកូរ៉េខាងត្បូងរូបនេះ បានព្យាយាមសម្រកទម្ងន់កម្រិតខ្ពស់ម្ដងហើយម្ដងទៀត សម្រាប់សម្ដែងរឿងនីមួយៗ ជា

ស្វែងរកជើងខ្លាំងផលិតវីដេអូខ្លី «យុវជនដើម្បីសង្គម» អមដោយប្រាក់រង្វាន់

នាយកដ្ឋាន​សិល្បៈ​ភាព​យន្ត​ និងផ្សព្វផ្សាយវប្បធម៌ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​ចូល​រួម​ប្រកួត​លើ​ការ​ផលិត​វីដេអូ​ខ្លី «យុវជន​ដើម្បី​សង្គម» អមដោយពាន​ និងប្រាក់រង្វាន់ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹងរហូតដល់​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦។

ឈុតព្រះនាង ជេនណា ក្នុងការសម្ដែងនៅកម្មវិធី Hainan Spring Festival Gala ក្នុងខេត្តហៃណាន

ការងារ​របស់​ព្រះនាង​នរោត្តម ជេនណា នៅ​ប្រទេស​ចិន​មមាញឹក​ខ្លាំង​ណាស់ សឹងតែ​ថា​មួយ​ឆ្នាំ​ៗ​សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ​ពាក់​កណ្ដាល​នៅ​ខ្មែរ ហើយ​កន្លះ​ឆ្នាំ​ទៀត​ទ្រង់​ទៅ​ចូលរួម​ថត​កម្មវិធី​ផ្សេងៗនៅ​ទី​នោះ។ ដូច​ថ្មី​ៗ​នេះ ព្រះនាងខ្មែរ​មាន​ព្រះជន្ម ១៣ ព្រះ​វង្សា បាន​ចូលរួម​ការ​សម្ដែង​មួយ​នៅ

Song Kang និង Kim So Hyun វិលមកជួបគ្នាម្ដងទៀត ក្រោយឃ្លាតអស់ ៥ ឆ្នាំ បន្ទាប់ពីរឿង Love Alarm

តារាសម្តែង Song Kang និង Kim So Hyun ចាប់ដៃគ្នាសម្តែងម្ដងទៀត ក្នុងរឿងភាគមនោសញ្ចេតនាថ្មីដែលមានចំណងជើងថា White Scandal ភាពយន្តបែបស្នេហាក្រោមកិច្ចសន្យា ពោពេញទៅដោយអាថ៌កំបាំង

Min Hee Jin សុខចិត្តចោលប្រាក់សំណង ១៨លានដុល្លារពី HYBE ដើម្បីការពារ NewJeans និងអ្នកគាំទ្រ

ផលិតករ Min Hee Jin បានដាក់សំណើទៅកាន់ក្រុមហ៊ុន HYBE ដោយសុខចិត្តបោះបង់ប្រាក់សំណង ២៥.៦ ពាន់លានវ៉ុន ប្រមាណ ១៨លានដុល្លារអាមេរិកដែលនាងបានឈ្នះក្តីក្នុងសវនាការលើកដំបូង ជាថ្នូរនឹងការបញ្ចប់រាល់វិវាទផ្លូវ

Jungkook ជាប់ក្នុងបញ្ជីបុគ្គលល្បីបំផុតទាំង ២៥ រួមជាមួយបុគ្គលល្បីៗ និងមានអំណាចលំដាប់ពិភពលោក

Jungkook បង្ហាញពីឥទ្ធិពលជាតារាលំដាប់សកលម្តងទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ ១៨ ក្នុងបញ្ជីឈ្មោះ “បុគ្គលល្បីល្បាញបំផុតទាំង ២៥ នាក់ក្នុងលោក”​​ រួមជាមួយបុគ្គលល្បីៗ និងមានអំណាច ដូចជា

Jennie យកប្រាក់ចំណេញពីកម្មវិធីតាំងពិព័រណ៍ បរិច្ចាគផ្ដល់ភាពកក់ក្ដៅដល់អ្នកដែលកំពុងខ្វះខាតក្នុងរដូវរងា

Jennie បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ប្រហែល ៧៥០០០ ដុល្លារ ដើម្បីជួយដល់មនុស្សចាស់ដែលមានជីវភាពខ្វះខាតក្នុងការទិញធ្យូងមកកម្តៅផ្ទះក្រោមអាកាសធាតុត្រជាក់។​ នេះបើផ្អែកតាម The Korea Times។

Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

នៅថ្ងៃទី២២ ខែកុម្ភៈនេះ Yang Yang បានបង្ហាញខ្លួនក្នុងពិធីបើកកាមេរ៉ារឿងភាគថ្មីចំណងជើង Bu Rang Jiang Shan ជាមួយនឹងបង់រុំរបួសនៅដៃខាងឆ្វេង ដោយសារការរងរបួសបាក់ឆ្អឹងនៅពេលហ្វឹកហាត់

តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

ទិដ្ឋភាព​មង្គល​ការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្អួត​សម្រស់ បង្អួតដៃ​គូស្នេហា ព្រោះទាំង Influencer ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បីៗ​បណ្ដើរ​គ្នា​ត្រសង​ចូលរួមកម្មវិធី

Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ Ed Sheeran បានទម្លាយពីមូលហេតុដែលលោកមិនប្រើប្រាស់ទូរស័ព្ទតាំងពីឆ្នាំ ២០១៥ នៅលើឆាកប្រគំតន្ត្រី Loop Tour ក្នុងទីក្រុងស៊ីដនី មុនពេលចាប់ផ្តើមច្រៀងបទ Old Phone ដែលជាបទ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *