ទោះបញ្ហាជាមួយក្រុមហ៊ុនមិនទាន់ជ្រះស្រឡះ NewJeans នៅតែឆ្លៀតបរិច្ចាគប្រាក់ ១០០ លានវ៉ុន

ក្រុមចម្រៀងកូរ៉េខាងត្បូង NewJeans បានបរិច្ចាគទឹកប្រាក់ ១០០ លានវ៉ុន ឬប្រមាណ ៧ ម៉ឺនដុល្លារអាមេរិក ដើម្បីជាជំនួយដល់កុមារ និងយុវជនដែលមានបញ្ហាក្នុងការទទួលបន្ទុកមើលថែទាំគ្រួសារ ហេតុថាសមាជិកដែលជាមនុស្សពេញវ័យ ជាមនុស្សមានពិការភាព មានជំងឺ និងស្ថិតក្នុងវ័យចំណាស់ជាដើម។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ អង្គការសុខមាលភាពកុមារ ChildFund Korea បានចេញសេចក្ដីអរគុណទៅដល់ទឹកចិត្តសប្បុរសរបស់សមាជិកទាំង ៥ រូបថា៖ “Minji, Hani, Danielle, Haerin និង Hyein បានបរិច្ចាគប្រាក់ ១០០ លានវ៉ុនដើម្បីជួយសម្រាលបន្ទុករបស់ក្មេងៗ និងយុវវ័យដែលត្រូវរ៉ាប់រង មើលថែទៅលើសមាជិកគ្រួសារនៅចុងឆ្នាំនេះ ដោយជំនួយ​នេះនឹងអាចជួយជីវិតរបស់ពួកគេ ដើម្បីអាចផ្ដោតទៅលើការធំធាត់ដែលប្រសើរជាងមុន”

ដើម្បីការពារជម្លោះបន្ថែមជាមួយនឹងក្រុមហ៊ុន ពួកនាងបានសម្រេចចិត្តប្រើប្រាស់ឈ្មោះក្រុមអ្នកគាំទ្រ Bunnies ជាសប្បុរសជន និងបានរៀបរាប់ថា៖ “ខ្ញុំចង់ជួយអ្នកទាំងនោះ ដើម្បីអាចឱ្យគាត់ធំធាត់បានដោយមានសុខភាពល្អ និងមានឯករាជ្យភាពលើខ្លួនឯង។​ យើងនឹងនៅតែបន្តយកចិត្តទុកដាក់ទៅលើក្មេងៗ ដើម្បីអាចឱ្យពួកគេសម្រេចក្ដីសុបិនបស់ខ្លួនឯងបាន”

ក្នុងទស្សនៈតែមួយ តំណាងពី ChildFund Korea បានបន្ថែមថា ក្រុមការងាររបស់ខ្លួននឹងព្យាយាមរកវិធីសាស្រ្តដទៃទៀត ដើម្បីអាចជួយក្មេងៗដែលខ្វះខាត ដើម្បីអាចឱ្យពួកគេរស់នៅក្នុងបរិយាកាសដែលប្រសើរជាងមុន។​ ទន្ទឹមគ្នានេះ អង្គការនឹងបែងចែកប្រាក់ជំនួយទាំងអស់ទៅកាន់គ្រួសារដែលខ្វះខាតចំនួន ៣០ គ្រួសារ ដើម្បីអាចកាត់បន្ថយកង្វល់ក្នុងការចាយវាយនានា ដូចជា ថ្លៃផ្ទះ ថ្លៃសិក្សា និងថ្នាំសង្កូវជាដើម។​

គួររំឭកផងដែរថា​ ក្រោយពីប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុនជាមួយនឹង ADOR កាលពីពេលថ្មីៗនេះ ម្ចាស់បទ «Super Shy» បានបង្កើតគណនី Instagram ថ្មីមួយរួមគ្នា ដោយប្រើប្រាស់ឈ្មោះថា “jeanzforfree” ក្នុងគោលបំណងផ្សព្វផ្សាយពីអាជីពឯករាជ្យរបស់ខ្លួន។ ឆ្លើយតបនឹងរឿងរ៉ាវនេះ ក្រុមហ៊ុនក៏បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃទី១៨ ខែធ្នូ​ថា ខ្លួនមិនទទួលស្គាល់គណនីណាទាំងអស់ ក្រៅពីគណនីផ្លូវការដែលបង្កើតឡើងដោយ ADOR ព្រមទាំងសង្ឈឹមថា សិល្បករទាំង ៥ រូបនឹងនៅតែបន្តផ្សព្វផ្សាយសកម្មភាពរបស់ខ្លូនតាមរយៈគណនីដែលមានឈ្មោះថា “newjeans_official“៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

Leave a Reply

Your email address will not be published.Required fields are marked *