អង្គការ Peta Asia រិះគន់ថា ការប្រើថ្នាំសន្លប់លើសត្វឆ្មារក្នុងរឿងថៃ​ ជាអំពើឃោឃៅដែលមិនគួរកើតឡើង

អង្គការ Peta Asia បានបង្ហោះសេចក្ដីថ្លែងការណ៍រិះគន់ទៅលើរឿង The Empress of Ayodhay របស់ថៃ ក្រោយមានការប្រើប្រាស់ថ្នាំសន្លប់ទៅលើឆ្មារ ព្រមលើកយកវិធីសាស្ត្រដែលអាចធ្វើទៅបានជំនួយ ដោយការទារុណកម្មសត្វ។

កាលពីពេលថ្មីៗនេះ អ្នកនិយមទស្សនាភាពយន្តភាគថៃ ជាពិសេសជនជាតិថៃផ្ទាល់តែម្ដង មានការភ្ញាក់ផ្អើល និងរួមគ្នាចេញមុខប្រឆាំងនឹងភាពយន្តភាគបុរាណ The Empress of Ayodhay ក្រោយសង្កេតឃើញថាមានការធ្វើទារុណកម្មសត្វឆ្មារពិតៗនៅក្នុងសាច់រឿង។  

ជាក់ស្ដែងចំណុចចាប់ផ្ដើមដំបូងនៃបញ្ហាមួយនេះ បានកើតឡើងនៅក្នុងភាគទី ៥ ដោយមានឈុតឆាកដែលស្នំស្រីម្នាក់បានសង្ស័យថា តួអង្គស៊ីសុដាចន្ទ ដែលសម្ដែងដោយតារាស្រីជួរមុខ Mai Davika បានដាក់ថ្នាំពុលក្នុងទឹកតែឱ្យខ្លួន។ ហេតុដូចនេះហើយ ទើបស្នំស្រីរូបនេះសម្រេចចិត្តឱ្យអ្នកបម្រើយកទឹកតែទៅឱ្យឆ្មារផឹក ហើយឆ្មារសម្បុរខ្មៅមួយក្បាលនោះក៏ប្រកាច់ស្លាប់ភ្លាមៗតែម្ដង។

បន្ទាប់ពីទស្សនាឈុតឆាកនេះរួច ទស្សនិកជនជាច្រើនបានចេញមុខប្រឆាំងនឹងរឿងនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម X រហូតក្លាយជាចម្រូងចម្រាស់ដ៏ក្ដៅកកុកមួយ មុននឹងលោក Sant Srikaewlaw ដែលជាអ្នកដឹកនាំរឿងចេញមុខបកស្រាយ ភ្ជាប់ជាមួយនឹងវីដេអូនៃអាការៈឆ្មារក្នុងពេលបច្ចុប្បន្ន។ លោកបានលើកឡើងថា ឆ្មារនោះមិនបានស្លាប់ពិតប្រាកដទេ​ នេះគ្រាន់តែការប្រើប្រាស់ថ្នាំសន្លប់ ដើម្បីការសម្ដែងតែប៉ុណ្ណោះ ក្រោមការមើលថែរបស់អ្នកជំនាញ។

ឆ្លើយតបនឹងបញ្ហាខាងលើ អង្គការ Peta Asia បានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមការងារលើវិធីសាស្រ្តរបស់ពួកគេ ដោយបានសរសេរថា៖ “នៅពេលដែលចាំបាច់ការដាក់ថ្នាំសន្លប់លើសត្វឆ្មារតាមបែបវេជ្ជសាស្រ្ត តែងតែមានហានិភ័យជាប្រចាំ ហើយការធ្វើបែបនេះសម្រាប់ថតឈុតឆាកនៅក្នុងកម្មវិធីទូរទស្សន៍ជាទង្វើរដែលខ្វះការពិចារណា គ្រោះថ្នាក់ និងឃោឃៅ”។

ជាការពិតណាស់ការប្រើប្រាស់ថ្នាំសន្លប់ទៅលើសត្វឆ្មារជារឿងដ៏ប្រថុយប្រថាន និងធ្វើឡើងក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតបានក្នុងករណីដែលអាក្រក់បំផុត។ បន្ថែមពីនេះទៀត សត្វឆ្មារត្រូវបង្អត់អាហារយ៉ាងហោចណាស់ពី ៨ ទៅ ១២ម៉ោង និងបង្អត់ទឹកចន្លោះពី ៤ ទៅ ៦ម៉ោង រួមគ្នានឹងការពិនិត្យសុខភាពរបស់សត្វឆ្មារ មុននឹងប្រើប្រាស់ថ្នាំប្រភេទនេះ។

អង្គការដដែលនេះបានសង្កត់ធ្ងន់ទៅកាន់អ្នកដឹកនាំរឿង ដោយបានហាមឃាត់ថា មិនគួរធ្វើការងារដែលពាក់ព័ន្ធនឹងសត្វម្ដងទៀតឡើយ។ ទន្ទឹមគ្នានឹងការរិះគន់ Peta Asia ក៏បានលើកយកវិធីសាស្រ្តដែលប្រសើរជាងនេះមកបង្ហាញផងដែរ ដោយបានរៀបរាប់ថា៖ “ប្រជាជនមានការខឹងសម្បារ ព្រោះសព្វថ្ងៃនេះបច្ចេកវិទ្យា CGI (ការប្រតិដ្ឋរូបភាពដោយកុំព្យូទ័រ) AI (បញ្ញាសិប្បនិម្មិត) និង Animatronics (សត្វយន្ត) សុទ្ធតែអាចធ្វើបានគ្រប់បែបយ៉ាងទៅតាមតម្រូវការ។ ការទារុណកម្មមិនគួរកើតមាននៅក្នុងការកម្សាន្តឡើយ”។

កន្លងមកមិនមែនមានតែ Peta Asia មួយទេដែលចេញមុខនិយាយរឿងនេះ តែមូលនិធី Watchdog Thailand Foundation (WDF) ក៏បានលើកឡើងពីបញ្ហានេះតាមរយៈការសាកសួររបស់សារព័ត៌មាន PPTV ផងដែរ។ WDF បាននិយាយថា បញ្ហានេះត្រូវពិនិត្យមើលលើការអះអាងរបស់អ្នកដឹកនាំដែលថា មានអ្នកជំនាញមើលថែ តើអ្នកជំនាញនេះ ជាពេទ្យសត្វឬយ៉ាងណា? ព្រោះបើជាពេទ្យសត្វ បញ្ហាមួយនេះកាន់តែធំដុំជាងពេលបច្ចុប្បន្នទៅទៀត។

មូលនិធិដដែលនេះបាននិយាយថា ក្នុងករណីដែលពេទ្យសត្វជាអ្នកដាក់ថ្នាំ នោះជាការប្រឆាំងនឹងវិជ្ជាជីវៈ ព្រោះបើបានអនុវត្តត្រឹមត្រូវតាមដំណាក់កាល សត្វឆ្មារនឹងសន្សឹមៗសន្លប់ដោយស្ងប់ស្ងាត់ មិនមែនប្រកាច់ដូចក្នុងរឿងនេះឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *