យោងទៅតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង តារាសម្ដែងស្រីជើងចាស់ Kim Soo Mi បានទទួលមរណភាពនៅថ្ងៃទី២៥ ខែតុលានេះ ក្នុងវ័យ ៧៥ ឆ្នាំ។


រំឭកទៅកាលពីប៉ុន្មានខែមុន អ្នកស្រីធ្លាប់បានប្រកាសផ្អាកសកម្មភាពសិល្បៈក្នុងខែឧសភា និងកក្កដាឆ្នាំនេះម្ដងរួចទៅហើយដោយសារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើទោះបីជាយ៉ាងណាក្ដី តារាជើងចាស់រូបនេះនៅតែព្យាយាមបន្ដការចូលរួមកម្មវិធីកម្សាន្ដឡើងវិញនៅក្នុងខែកញ្ញា ប៉ុន្តែទស្សនិកជន និងអ្នកគាំទ្ររបស់អ្នកស្រីបានបន្ដសម្ដែងការព្រួយបារម្ភអំពីស្ថានភាពសុខភាពដែលមិនអំណោយផលរបស់អ្នកស្រីដដែល។
ជាអកុសលនៅព្រឹកថ្ងៃទី២៥ ខែតុលា អ្នកស្រីត្រូវបានគេរាយការណ៍ថាបានលាចាកលោកទៅហើយ ដោយមហាជនជឿថាអាចបណ្ដាលមកពីជំងឺគាំងបេះដូង និងជំងឺប្រចាំកាយផងដែរ។
អ្នកស្រី Kim Soo Mi គឺជាតារាសម្ដែងវ័យចំណាស់មានទេពកោសល្យម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូងដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៧០ នៅក្រោមក្រុមហ៊ុន MBC។ អ្នកស្រីត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់តាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្ដ Band of sister (2017), The Last Empress (2018), Marrying The Mafia (2002-2023) និងស្នាដៃសិល្បៈជាច្រើនទៀត៕























Account
Security
Favourite Content