HyunA និងគូស្នេហ៍ គឺតារាប្រុស Yong JungHyun ត្រូវបានរាយការណ៍ថា នឹងរៀបមង្គលការក្នុងពេលឆាប់ៗ។
យោងតាមប្រភពព័ត៌មាន YTN បានឲ្យដឹងថា គូស្នេហ៍តារាខេប៉ុប HyunA និង Yong JungHyun បានសម្រេចចិត្ដដឹកដៃគ្នាចូលរោងមង្គលសាងគ្រួសារនៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ ខាងមុខ នៅទីក្រុង សេអ៊ូល។ ការសម្រេចចិត្ដរៀបការនេះគឺក្រោយអ្នកទាំងពីរគិតគូរច្បាស់លាស់ និងជឿជាក់ពីទំនាក់ទំនងស្នេហារបស់ខ្លួនថា មានភាពរឹងមាំ។


បកត្រឡប់ទៅកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ តារាស្រីខេប៉ុប HyunA និងមិត្ដប្រុសលោក Yong JungHyun បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនតាមរយៈការបង្ហោះរូបភាពដូចគ្នាក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាម។ តារាប្រុសស្រីទាំងពីរ ធ្លាប់ជាមិត្ដរួមផលិតកម្មកាលពីមុនគឺ ផលិតកម្ម Cube និងធ្លាប់សហការឡើងច្រៀងរួមគ្នាផងដែរ។


បើយោងតាមប្រភពផ្ទៃក្នុង បានឲ្យដឹងថា អ្នកទាំងពីរជាមិត្ដស្គាល់គ្នាយូរហើយ អ្នកទាំងពីរយល់ពីការលំបាកនៅក្នុងពិភពសិល្បៈ អ្នកទាំងពីរមានទំនុកចិត្ដលើគ្នាខ្លាំង ក្រោយពីសេពគប់គ្នាជាគូស្នេហ៍។ មូលហេតុដែលអ្នកទាំងពីរសម្រេចចិត្ដរៀបការដោយសារការទុកចិត្ដគ្នា។
តែទោះជាយ៉ាងណាក្ដី ផលិតកម្មតំណាងអ្នកទាំងពីរបានចេញលើកឡើងថា ពួកគេកំពុងត្រួតពិនិត្យថានេះជារឿង ពិត ឬយ៉ាងណា៕

















































Account
Security
Favourite Content