ទីបំផុត លី មួយលាង ពិតជាក្លាយជាម្ចាស់មកុដលំដាប់ពិភពលោកដូចការគ្រោងទុកអ្នកគាំទ្ររបស់កម្ពុជាមែន។ បវរកញ្ញាវ័យក្មេងរបស់កម្ពុជារូបនេះ ពិតជាស័ក្ដិសមជាមួយតំណែងដ៏អស្ចារ្យ និងជាមុខមាត់របស់កម្ពុជា ព្រមទាំងអន្តរជាតិ។



ម្ចាស់មកុដ Miss Teen International 2024 រូបនេះបានគ្រងឈុតពណ៌ក្រហមវៀលខ្នងយ៉ាងស្រស់ស្អាត ព្រមជាមួយម៉ូដសក់បួងឡើងលើ ដូចត្រៀមសម្រាប់មកុដរួចស្រេច។ ការប្រកួតនៅឥណ្ឌាដែលមានបេក្ខភាព ២៨ ប្រទេសចូលរួមលើកនេះ លី មួយលាង បានត្រៀមខ្លួនបានយ៉ាងល្អ ជាពិសេសការរៀបចំខ្លួន ម៉ូដសម្លៀកបំពាក់ប្រចាំថ្ងៃ និងឈុត Evening Gown វគ្គ Preliminary Competition និងវគ្គផ្ដាច់ព្រ័ត្រ។
ជ័យជម្នះរបស់ Miss Teen International Cambodia 2023 បានធ្វើឲ្យមុខមាត់កម្ពុជាលើឆាកអន្តរជាតិកាន់តែរីកស្រស់បំព្រងតែម្ដង។ ចំណែករៀមច្បងនៅក្នុងវិស័យបវរកញ្ញាជាច្រើនរូប រួមជាមួយ beauty pageant ផេកទាំងក្នុង និងក្រៅប្រទេសសុទ្ធតែស្ញប់ស្ញែងដល់កញ្ញា។ មិនតែប៉ុណ្ណោះគ្រប់គ្នាបានពោលសរសើរ និងអបអរសាទរដល់ លី មួយលាង ដ៏ត្រចះត្រចង់។

មិនត្រឹមតែទទួលបានជយលាភីពីកម្មវិធី Miss Teen International 2024 នោះទេ មួយលាង ក៏ឈ្នះពានរង្វាន់ ៣ ផ្សេងទៀតដែររួមមាន Miss Fashion Icon, Best in Ramp Walk និង Miss Multi Media។
សម្រាប់ 1st Runner Up បានទៅលើ Anette Marrero មកពីប្រទេសគុយបា, 2nd Runner Up បានទៅលើ Oriana Ribeiro ប្រទេសណាមីប៊ី, 3rd Runner Up បនទៅលើបវរកញ្ញាវ័យក្មេងប្រទេសប៊ូស្វាណា Onkatlile និង 4th Runner Up បានទៅលើបវរកញ្ញា Regina Gonzalez ប្រទេសម៉ិកស៊ីកូ៕





















































Account
Security
Favourite Content