ការពិតដ៏ភ្ញាក់ផ្អើល ៨ យ៉ាងពីក្រោយភាពជោគជ័យនៃកំពូលភាពយន្តភាគកូរ៉េ “Queen of Tears”

ភាពយន្តភាគ “Queen of Tears” របស់ tvN បានបន្សល់ទុកនូវឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនិកជន ដោយនៅតែមានការលើកមកនិយាយមិនដាច់សូម្បីតែបន្ទាប់ពីចេញផ្សាយភាគបញ្ចប់នៅថ្ងៃទី ២៨ ខែមេសា និងភាគពិសេសហើយក៏ដោយ។ តែបើក្រឡេកមើលការផលិត តួលេខផ្សេងៗ និងភាពជោគជ័យដ៏មហិមារបស់រឿងភាគនេះ ប្រិយមិត្តនឹងកាន់តែភ្ញាក់ផ្អើលនិងកោតសរសើរថែមទៀតចំពោះរឿងភាគមួយនេះ។

១. មានអ្នកមើលទូទាំងពិភពលោកសរុបលើស ៤៦០ លានម៉ោង ៖ យោងតាមក្រុមហ៊ុន Netflix Inc គិតត្រឹមថ្ងៃទី ៨ ខែឧសភា រឿងភាគ “Queen of Tears” អាចប្រមូលរយៈពេលទស្សនាពីទស្សនិកជនចំនួន ៤៦០ លានម៉ោងរាប់ចាប់តាំងពីការចេញផ្សាយភាគដំបូងនៅថ្ងៃទី ៩ ខែមីនា និងកំពុងឈានដល់ ៥០០ លានម៉ោង។ នេះគឺជាតួលេខច្រើនគួរឱ្យភ្ញាក់ផ្អើល ព្រោះបើកក្រឡេកទៅមើលរឿងភាគ The Night Agent: Season 1 ដែលគ្រងតំណែងមានអ្នកមើលច្រើនម៉ោងបំផុតលើ Netflix គឺអាចប្រមូលការទស្សនាបាន ៨១០ លានម៉ោងដោយចំណាយរយៈពេល ៦ ខែ ខណៈរឿង Ginny & Georgia: Season 2 អាចមានការទស្សនាចំនួន ៦៦៥ លានក្នុងរយៈពេលដូចគ្នា តែ Queen of Tears អាចទទួលបាន ៤៦០ លានម៉ោងក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។

២. Rating បំបែកកំណត់ត្រា៖ ភាគរយអ្នកទស្សនា ឬ Rating សម្រាប់វគ្គចុងក្រោយនៃរឿងនេះបានកើនឡើងដល់កម្រិតកំពូល ២៧,៣% ជាមួយនឹង Rating ជាមធ្យមគ្រប់ភាគគឺ ២៤,៩% ដែលធ្វើឱ្យរឿងនេះក្លាយជាកម្មវិធីទូរទស្សន៍ដែលមានអត្រាទស្សនាខ្ពស់បំផុតមិនធ្លាប់មានរបស់ tvN ។ ចាប់ផ្តើមពី Rating តិចតួច ៥,៩% ក្នុងភាគដំបូង តួលេខបានកើនដល់ ១០% នៅភាគទី ៤ ហើយបន្តឡើងខ្ពស់ក្នុងរយៈពេលប្រាំបីសប្តាហ៍ជាប់រហូតដោយមិនមានការធ្លាក់ចុះតែមួយសូម្បីមួយលេខ ធ្វើឱ្យភាគចុងក្រោយរឿងនេះអាចបំបែកកំណត់ត្រាមុននៅលើ tvN ដែលកាន់កាប់ដោយរឿង Crash Landing on You បានសម្រេច។

៣. ឈុតយំរបស់ Kim Soo Hyun៖ តារាសម្ដែងប្រុស Kim Soo Hyun ដែលដើរតួជា Baek Hyun Woo បានសម្ដែងឈុតស្រក់ទឹកភ្នែករហូតដល់ ៤០ ឈុត ឬជាមធ្យមមានឈុតយំប្រហែល ២,៥ ដងក្នុងមួយភាគ ដែលធ្វើឱ្យតួអង្គរបស់គេអាចចាក់មនោសញ្ចេតនាកាន់តែជ្រាលជ្រៅក្នុងចិត្តទស្សនិកជន។

៤. ការលេងម៉ូដរបស់ Kim Ji Won៖ ដើរតួជា Hong Hae In ដែលជាអ្នកលេងម៉ូដនិងម្ចាស់ហាង Queen’s Department Store ទាំងមូល Kim Ji Won បានស្លៀកសម្លៀកបំពាក់សរុបចំនួន ១៦៦ ឈុត ដែលជាមធ្យមមានការផ្លាស់ប្ដូរជាងដប់ឈុតក្នុងមួយភាគ។ នៅក្នុងសេចក្តីប្រកាសរបស់ផលិតកម្ម Kim Ji Won បានចែករំលែកថា៖ “ខ្ញុំបានស្រាវជ្រាវជាច្រើនអំពីការរស់នៅរបស់គ្រួសារ Chaebol (អ្នកមានកំពូលៗនៅកូរ៉េ) និងផ្តោតលើការលេងម៉ូដសម្លៀកបំពាក់ជាពិសេសដើម្បីឱ្យសមជា Hong Hae In ពិតប្រាកដ” ។

៥. ការថតមានរយៈពេលយូរដល់ ៣៣១ ថ្ងៃ៖ ការផលិតមានរយៈពេល ៣៣១ ថ្ងៃ ដោយចាប់ឆ្លងកាត់រដូវទាំង ៤ នៅកូរ៉េ ចាប់ពីខែធ្នូ ឆ្នាំ ២០២២ ដល់ខែមេសា ឆ្នាំ ២០២៤ ស្មើនឹងប្រមាណ ១៧ ខែនៃដំណើរការផលិតយ៉ាងសស្រាក់សស្រាំ។

៦. ប្រើបច្ចេកវិទ្យា AI បង្កើតឆាក៖ ផ្អែកតាមផលិតករផ្នែករូបភាពនិម្មិតប្រចាំក្រុមហ៊ុន CJ ENM លោក An Hee-soo បានឱ្យដឹងការឈុតឆាកមួយចំនួនក្នុងរឿងនេះដែលអ្នករចនាក្រាហ្វិកមនុស្សពិបាកនឹងធ្វើឱ្យដូចជាពិតៗបានដូចជាឆាកព្រៃមានព្រិលធ្លាក់ ឬរូបភាពទេសភាពអគារខាងក្រៅកញ្ចក់រថយន្តពេលតួអង្គកំពុងបើកបរ សុទ្ធតែត្រូវការប្រើ AI ជាជំនួយ។ បច្ចេកវិទ្យានេះអាចទៅរួចដោយសារតែ CJ ENM ដែលជាក្រុមហ៊ុនមេរបស់ tvN មានស្ទូឌីយោរូបភាពនិម្មិតផ្ទាល់ខ្លួន ដោយស្ទូឌីយោនេះមានឆាកនិម្មិតហៅថា “Virtual Production Stage” ឬ VP Stage ដែលត្រូវបានបំពាក់ដោយអេក្រង់ជាច្រើនរួមទាំងអេក្រង់កោង LED ខ្នាតធំមានអង្កត់ផ្ចិត ២០ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ។

ផលិតករ An Hee-soon បានឱ្យដឹងទៀតថាកន្លងមករឿងភាគនិងភាពយន្តជាច្រើនបានប្រើបច្ចេកវិទ្យា​ Green Screen ដោយឱ្យតួអង្គត្រូវសម្ដែងជាមួយផ្ទៃពណ៌បៃតងរួចទើបបញ្ចូលរូបភាពផ្សេងៗតាមក្រោយ ប៉ុន្តែជាមួយបច្ចេកទេស VP Stage រូបភាពផ្សេងៗនឹងលេចចេញលើផ្ទាំង LED នៅពេលថត ដូច្នេះតួសម្ដែងនឹងងាយស្រួលដាក់អារម្មណ៍ក្នុងការសម្ដែងជាងមុន ហើយការកាត់តក្រោយពេលថតក៏មិនសូវស្មុគស្មាញដូចមុនដែរ។

៧. មានអ្នកសម្តែងសរុប ៧៩៣ នាក់៖ រឿងភាគ “Queen of Tears” មានតួអង្គសរុបចំនួន ៧៩៣ នាក់ ដែលម្នាក់ៗបានបន្ថែមភាពប៉ិនប្រសប់និងភាពស៊ីជម្រៅរបស់ពួកគេទៅក្នុងរឿង ធ្វើឱ្យកាន់តែមានភាពទាក់ទាញផ្នែកអារម្មណ៍ និងកំប្លែង។

៨. គ្រាន់តែឈុតខ្លីក៏មានអ្នកទស្សនាដល់ ១,៧៦ ពាន់លាន Views៖ វីដេអូឃ្លីបផ្សេងៗនៃរឿងភាគមួយនេះអាចទាក់ទាញការទស្សនាជាង ១,៧៦ ពាន់លានដងនៅលើវេទិកាផ្សេងៗ ឬជាមធ្យមមានការទស្សនា ១០០ លានដងក្នុងមួយសប្តាហ៍ ក្នុងរយៈពេល ១៥ សប្តាហ៍នៃការចាក់ផ្សាយ។ វីដេអូ Viral ទាំងមុន និងក្រោយការផ្សាយនេះបានជួយឱ្យ “Queen of Tears” គ្រប់គ្រងចំណាត់ថ្នាក់រឿងភាគទូរទស្សន៍មានប្រជាប្រិយភាពរបស់ Good Data Corporation រយៈពេលប្រាំបីសប្តាហ៍ជាប់គ្នាក្នុងកំលុងពេលចាក់ផ្សាយរបស់ខ្លួន ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *