Jennie សមាជិកក្រុមចម្រៀងនារី BLACKPINK តែងត្រូវបានអ្នកគាំទ្រ និងមហាជនជាច្រើនសរសើរពីស្ទីល Fashion របស់នាង ជាពិសេសបង្ហាញមុខក្នុងកម្មវិធីធំៗ លើកណាក៏ម្ចាស់បទ «Solo» មិនដែលធ្វើឲ្យខកចិត្ដដែរ។ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ តែងរកនឹកស្ទីលដែលប្លែក ស្អាតទាក់ទាញយកមកបង្ហាញ។
នៅព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ តារាស្រី Jennie បានបង្ហាញវត្ដមានក្នុងកម្មវិធីធំប្រចាំឆ្នាំ Met Gala នៅទីក្រុង New York អមជាមួយស្ទីលតុបតែងខ្លួនស្រស់ស្អាតពិតជាធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ សម្រាប់ឆ្នាំ ២០២៤ នេះដែរ ស្ទីលស្លៀកពាក់គឺបែប “Garden of Time”។


សម្រាប់រ៉ូបរបស់ Jennie ស្លៀកនៅ Met Gala ឆ្នាំនេះ គឺត្រូវបានរាយការណ៍ថា ធ្វើការច្នៃម៉ូតរហូតដល់ទៅ ២០០ ម៉ោង។ រូបពណ៌ខៀវនេះ ជាម៉ូតថ្មីចេញក្នុងឆ្នាំ ២០២៤ ច្នៃដោយអ្នក design ល្បី Pieter Mulier ស្ថិតក្នុង Alaïa Fall 2024 Collection។ បង្ហាញខ្លួនភ្លាម នាងត្រូវបានគេលើកឡើងស្រស់ស្អាត ថ្លៃថ្នូរ និងមានអំណាចដូចមាតាសមុទ្រ “The Goddess of The Sea”។


ការតុបតែងយ៉ាងស្រស់ស្អាតរបស់ Jennie ធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់លេខ ៤ ពី Rolling Stone ដែលស្រស់ស្អាតលេចធ្លោខ្លាំង។ ក្រៅពីនេះ Jennie ក៏ជាប់ជាតារាស្រីលេចធ្លោ និងមានរ៉ូបស្អាតទាក់ទាញ ពីខាង Billboard, Harper’s Bazaar និង Cosmopolitan UK ផងដែរ។ គួរបញ្ជាក់ថា នេះជាឆ្នាំទី ២ ហើយដែល Jennie បានបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ដោយនាងបានបង្ហាញខ្លួនម្ដងរួចមកហើយក្នុងឆ្នាំ ២០២៣៕


























Account
Security
Favourite Content