ព័ត៌មានស្នេហារបស់តារាស្រី Han SoHee និងតារាប្រុស Ryu JunYeol បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង និងក្លាយជាប្រធានបទល្បីជាងគេសម្រាប់អ្នកគាំទ្រតារាកូរ៉េ ក្នុងខែ មីនា។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក៏មានការជាប់ជំពាក់ជាមួយអតីតមិត្ដស្រីរបស់លោក Ryu JunYeol គឺតារាស្រី Hyeri ទៀតផង។ មតិរិះគន់ខុសៗ គ្នាជាហូរហែបានលើកឡើងក្នុងបណ្ដាញសង្គម ខណៈតារាស្រី Hyeri ទទួលបានការគាំទ្រ និងលើកទឹកចិត្ដពីអ្នកគាំទ្រ ព្រមទាំងមហាជនជាច្រើន។ ទន្ទឹមនេះ ដើម្បីជាការបញ្ចប់រឿង តារាស្រី Hyeri ក៏បានចេញមុខសុំទោសដល់អ្នកគាំទ្រទាំងឡាយចំពោះបញ្ហានេះ។



ក្រោយខកខានបង្ហោះរូបភាពក្នុងបណ្ដាញសង្គមអស់រយៈពេលជិតកន្លះខែ ទីបំផុតតារាស្រី Hyeri ក៏ត្រឡប់មកវិញ នាងបានបង្ហោះរូបថ្មីៗ ជាច្រើនសន្លឹក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍រូបនាងបានបង្ហាញខ្លួនជាមួយស្ទីលតុបតែងថ្មីប្លែក ធ្វើឲ្យរូបរាងរបស់នាងមើលទៅស្រស់ស្អាតខ្លាំង។ នាងបានតុបតែងម៉ូតសក់រួញ និងផាត់មុខបែបក្រាស់ស៊ិចស៊ី រីឯការស្លៀកពាក់ក៏មើលទៅប្លែកជាងពីមុន។






បន្ទាប់ពីបង្ហោះរូបហើយ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្រ និងមហាជនជាច្រើនបញ្ចេញមតិសរសើរថា រូបនាងពិតជាស្រស់ស្អាត កាន់តែមើល កាន់តែទាក់ទាញ។ ជាពិសេស អបអរដល់រូបនាងដែលត្រឡប់មកវិញ និងចាប់ផ្ដើមសាជាថ្មីម្ដងទៀត។ ការត្រឡប់មកវិញ របស់ Hyeri ត្រូវបានអ្នកគាំទ្រលើកឡើងថា នាងកាន់តែមានភាពរឹងមាំជាងមុន។
គួរបញ្ជាក់ថា Hyeri កំពុងពិចារណាត្រៀមបង្ហាញមុខក្នុងរឿងភាគថ្មីប្រភេទបែប GL មានចំណងជើងថា “Friendly Rivalry”។ រឿងនេះជារឿងដកស្រង់ចេញពី webtoon GL ល្បីរបស់ប្រទេសកូរ៉េខាងត្បូង៕
























































Account
Security
Favourite Content