ឆម ស្រីផាច គឺជាអ្នកបង្កើតមាតិកាម្ហូបអាហារខ្មែរទទួលបានការគាំទ្រច្រើនបំផុតនៅក្នុងប្រទេស ហើយក្មេងស្រីអ្នកខេត្តបន្ទាយមានជ័យរូបនោះ ក៏ជាអ្នកបង្កើតមាតិកាស្រីដំបូងដែលមិនប្រើការតុបតែងខ្លួន ឬសម្ភារៈនិយមមកទាក់ទាញហ្វេនឡើយ។


ថ្មីៗនេះ ស្រីផាច បានទាក់ទាញទាំងទឹកព្រះទ័យព្រះនាង នរោត្តម ជេនណា ឲ្យចុះទៅផ្ទះជួបនាង ហើយរួមគ្នាធ្វើនំបញ្ចុកសម្លប្រសើរ និងថតជាវីដេអូទុកបង្ហោះលើផេក។ វីដេអូរបស់យុវតីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកជំនួញរូបនោះ មិនចំណាយពេលយូរឡើយក្នុងការទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដោយបង្ហោះកាលពីល្ងាចថ្ងៃ ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយត្រឹមថ្ងៃ ២០ មួយថ្ងៃបន្ទាប់ប៉ុណ្ណោះមានអ្នក Like ១ លាននាក់ជាង។
ត្រឹមពេល១ ថ្ងៃប៉ុណ្ណោះវីដេអូ ស្រីផាច ជាមួយព្រះនាងតូច ជេនណា ដែលបង្ហោះលើផេកម្ចាស់មាតិកានោះផ្ទាល់មានអ្នកចុច Like ដល់ទៅ ១ លានជាងឯណោះ ដែលនោះពិតជារឿងស្មានមិនដល់ ហើយក៏មិនទាន់មានអ្នកផលិតមាតិកាក្នុងស្រុកណា ទទួលបានលទ្ធផលខ្ពស់បែបនេះដែរ។

បកទៅមុនប៉ុន្មានថ្ងៃចេញវីដេអូ គ្រាន់តែរូបភាពសោះ ៣-៤ សន្លឹក ក៏មានអ្នកចុចចែករំលែកបន្តច្រើនខ្លាំងណាស់ទៅហើយ ហើយថ្ងៃចេញវីដេអូទៀតសោត new feed អ្នកលេងហ្វេសប៊ុកក្នុងស្រុកខ្មែរពោរពេញទៅដោយវីដេអូអ្នកទាំង ២។ មកដល់ម៉ោង១០ ព្រឹកថ្ងៃ ២១ ខែកុម្ភៈនេះ វីដេអូនៅលើផេករបស់ ឆម ស្រីផាច មានរហូតជិត ៧ លានដង អ្នកបញ្ចេញមតិ 41K ,អ្នក share ជាង 71K ឯណោះ៕



























Account
Security
Favourite Content