អ្នកគាំទ្រព្រួយ ក្រោយ Taeyeon ទម្លាយពីអាហារ ធ្វើឲ្យនាងមានរូបរាងស្គមស្រឡូនស្អាត

បង្ហាញខ្លួនក្នុងវីដេអូយូធូបរបស់ W Korea នាពេលថ្មីៗនេះ តារាស្រីខេប៉ុប Taeyeon ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយផង និងមានការព្រួយបារម្ភផង ក្រោយនាងនិយាយពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។

តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានលើកឡើងពីរបស់របរដែលនាងចូលទិញ នៅពេលទៅផ្សារទំនើប និងបានលើកឡើងថាវាជាអាថ៍កំបាំងមួយដែលខ្លួនតែងលាក់ទុកមិនប្រាប់នរណាឲ្យបានដឹង។ នាងបានលើកឡើងថា នាងជាមនុស្សចូលចិត្ដញ៉ាំចាហួយ ឬស្ករចាហួយទន់ស្វិត។ នាងតែងតែទិញវាទុកជាប្រចាំ មិនថាក្នុងផ្ទះ ឬក្នុងរថយន្ដគឺសុទ្ធតែមានជាប់ជាប្រចាំ។ នាងញៀនជាមួយ ចាហួយ អស់ទាំងនេះដល់ថ្នាក់ ឲ្យតែឃើញគឺញ៉ាំតែម្ដង។ នៅពេលសួរពីអាហារសម្រន់ដែលនាងចូលចិត្ដជាអ្វី? តារាស្រី Taeyeon គឺឆ្លើយ​មិនស្ទាក់ស្ទើរនោះឡើយ ខណៈចម្លើយជា ចាហួយ។

Taeyeon បានទម្លាយប្រាប់ថា​ នាងពិតជាចូលចិត្ដ ចាហួយខ្លាំង និងចូលចិត្ដញ៉ាំវាគ្រប់ពេលវេលា។ ជាទូទៅនាងមិនសូវញ៉ាំអាហារផ្សេងៗឡើយ ក្រៅពីចាហួយ និងកាហ្វេ។ ព្រោះ​ទម្លាប់​ញ៉ាំរបស់នាង​ដូចនេះ នាងក៏ត្រូវបានម្ដាយរបស់ខ្លួនស្ដីបន្ទោសផងដែរ។

ក្រោយនិយាយពីទម្លាប់ញ៉ាំអាហាររបស់ខ្លួនរួច មហាជន និងអ្នកគាំទ្រជាច្រើន​សម្ដែងការព្រួយបារម្ភពីសុខភាព​នាង​ខ្លាំង និងសង្ឃឹមថានាងយកចិត្ដទុកដាក់ចំពោះខ្លួន​ឯង​ឲ្យបានល្អប្រសើរជាងមុន។ ការធ្វើបែបនេះ ពិតជាមានគ្រោះថ្នាក់ ជាពិសេសបើក្មេងៗ ដែលបានមើលវីដេអូរបស់តារាស្រីរូបនេះហើយធ្វើត្រាប់តាម វាកាន់តែមានគ្រោះថ្នាក់ថែមមួយកម្រិតទៀត។ មហាជនមួយចំនួនលើកឡើងថា នាងប្រហែលជាកំពុងមានបញ្ហាក្នុងការញ៉ាំ គឺអស់ចំណង់ក្នុងការញ៉ាំអាហារដូចជាសាច់ បន្លែជាដើម។

គួរបញ្ជាក់ថា បញ្ហានេះមិនមែនកើតមានតែលើតារាស្រី Taeyeon ឡើយ តារាខេប៉ុបជាច្រើនដូចជា Dawn ក៏បានលើកឡើងថាខ្លួនជាមនុស្សញ៉ាំតិច និងមិនសូវមានចំណង់ក្នុងការញ៉ាំអាហារឡើយ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​