ទំព័រហ្វេសប៊ុកផ្លូវការ ងិន ម៉ារ៉ាឌី មុននេះបន្តិច បានបង្ហោះដំណឹងដ៏សែនរីករាយមួយ ដែលបវរកញ្ញារូបនេះទន្ទឹងរង់ចាំអស់រយៈពេល ៩ ខែ១០ថ្ងៃមកហើយ នោះគឺនាងបានសម្រាលទាយាទដំបូងដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

ម៉ារ៉ាឌី សម្រាលបានកូនស្រី ជាដំណក់ឈាមដំបូងរវាងនាង និងស្វាមី លោក ទិត្យ វ៉ាន់ណូរ៉ា ជាអនិកជនខ្មែរអាមេរិក។ អ្នកទាំងពីរដាក់ឈ្មោះកូនស្រីបណ្តូលចិត្តពីរោះខ្លាំងណាស់ គឺ Lauren Tevi Tith។
ពីពេលនេះតទៅ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី ក្លាយជាអ្នកម្តាយគេយ៉ាងពេញលេញហើយ។ នាងទទួលបានភាពកក់ក្តៅយ៉ាងពេញទីពីស្វាមី ព្រោះស្វាមីនាងបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដើម្បីមកមើលថែទាំប្រពន្ធក្នុងថ្ងៃសម្រាលនេះផ្ទាល់ ថែមទាំងបានទទួលស្វាគមន៍សមាជិកគ្រួសារដំបូងប្រកបដោយភាពកក់ក្តៅបំផុត។


អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រយ៉ាងច្រើនកុះករ បាន Comment អបអរសាទរចំពោះការទទួលបានសមាជិកថ្មីរបស់ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី៕























Account
Security
Favourite Content