ការពិត​ ១០​​ យ៉ាងដែលអ្នកមិនធ្លាប់ដឹងពីតារា​សេដ្ឋីនីវ័យ​ក្មេង Kylie Jenner

បើនិយាយពី Celebrity ឬ  Influencer ដែលល្បីល្បាញ​ខ្លាំង​លំដាប់​ពិភពលោក​ប្រិយមិត្ត​ប្រាកដជា​នឹកឃើញដល់គ្រួសារត្រកូល Kardashian jenner មុនគេបង្អស់ជាក់ជាមិនខាន ហើយថ្ងៃនេះ​យើងនឹង​មក​បើក​បង្ហាញកាពិត ១០ យ៉ាងរបស់ Kylie Jenner សមាជិក​ដែល​មានវ័យក្មេងជាងគេ​បង្អស់​ក្នុងគ្រួសារនេះ តែភាពល្បីល្បាញ​និងភាពជោគជ័យ​របស់​នាង​គឺនាំមុខគេ​ក្នុងគ្រួសារតែម្តង ។

១. ឈ្មោះពេញ

អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់បានដឹងនោះទេថាឈ្មោះពេញរបស់ Kylie គឺ  Kylie Kristen Jenner ដែល Kristen គឺជាឈ្មោះម្តាយ​របស់នាងចំណែកឯ Jenner គឺជានាមត្រកូលរបស់ឪពុកនាង ។ Kylie កើតនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៩៧ នាងកើតនិងធំនៅ Los Angeles សហរដ្ឋអាមេរិក។

២. បងប្អូន

បើរាប់ប្អូនទាំងអស់រួមទាំងខ្លួននាង​ Kylie មានបងប្អូនចំនួន ១០ នាក់ ដោយ​នាងគឺជាកូនពៅក្នុងគ្រួសារ ។ បងប្អូនបង្កើតដែលមានទាំង​ឪពុកនិង​ម្តាយរួមគ្នាមានចំនួន ២ នាក់ គឺនាង​ និង Kendall ។

ឪពុករបស់នាងលោក Caitlyn Jenner មានកូនជាមួយ​ភរិយាមុនចំនួន ៤នាក់ គឺ Burt Jenner , Casey lynnjenner, Brandon jenner និង​ Sam jenner​ចំណែក​ខាងម្តាយ​របស់​នាង​ក៏មាន​កូនជាមួយអតីតស្វាមីលោក Robert Kardashian ចំនួន ៤នាក់គឺ Kourtney Kardashian, Kim Kardashian, Khloe Kardashian, និង​ Rob Kardashian ។

៣. សាលារៀន

Kylie និងបងស្រីធ្លាប់រៀននៅសាលា​ជាមួយគ្នាហើយពួកគេទាំងពីនាក់ក៏ជា Cheer Leader នៅ​ក្នុង​ក្រុមតែមួយ​ជាមួយគ្នាថែមទៀតផង។ តែមិនយូរប៉ុន្មាននាងបានប្តូរមករៀននៅផ្ទះវិញ  តែបើ​ទោះបីជា​រៀននៅផ្ទះ​ក៏ពិតមែន តែនាង​អាច​ប្រលង​បញ្ចប់ថ្នាក់វិទ្យាល័យបាននៅក្នុងឆ្នាំ ២០១៥។

៤.​​ ក្តីសុបិនកាលពីក្មេង

Kylie ប្រាប់​ថានាងចង់មានកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងជារបស់ខ្លួនឯង។ កាលពីឆ្នាំ ២០១៩ នាងធ្លាប់បានទៅមើលទីកន្លែងទុកសម្រាប់ធ្វើជាកសិដ្ឋាន តែនាង​យល់​ឃើញថា​វាត្រូវ​ប្រើ​ពេលវេលា​ក្នុងការមើលថែ និង​ទំនួលខុស​ត្រូវ​ខ្ពស់ ទើបនាងសម្រេចចិត្តថាមិនទាន់ធ្វើវិញ ហើយ​រង់ចាំ​ឲ្យ​ខ្លួនឯង​មាន​ពេលវេលា​ជាង​នេះ​សិន ​នាងនឹងបង្កើត​កសិដ្ឋាន​មួយជា​របស់​ខ្លួនឯង​ជាក់​ជា​មិន​ខាន។

៥.  ការងារលើកដំបូង

Kylie បានចាប់ផ្តើមថតកម្មវិធីកកម្សាន្តលើកដំបូងនៅវ័យ ៩ឆ្នាំ។ កម្មវិធីនេះបើកបង្ហាញពីជីវិត និង រសនិយមរបស់ត្រកូលអភិជន Kardashian ជាគំនិតផ្តួចផ្តើមរបស់បងស្រីនាង​ Kim Kardashian។ កម្មវិធីកម្សាន្តនេះមានឈ្មោះថា Keeping up with the Kardashian។

៦. កម្មវិធីកម្សាន្តរបស់ខ្លួនឯង

នៅក្នុងឆ្នាំ​២០១៧​ Kylie បានចាប់ផ្តើមធ្វើកម្មវិធីកម្សាន្តដោយខ្លួនឯងក្នុងវ័យ ១៩ឆ្នាំ កម្មវិធី​នេះ​មាន​ឈ្មោះថា Life of Kylie កម្មវិធីនេះបើកបង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់នាង ដែលមានទាំងអស់​ ៨ភាគ។

៧. អាជីវកម្មលើកដំបូងក្នុងជីវិត និងអាជីវម្មដែលល្បីល្បាញបំផុត

Kylie បានចាប់ផ្តើមអាជីកម្មលើកដំបូងនៅអាយុ ១៥ ឆ្នាំដែលធ្វើរួមគ្នាជាមួយបងស្រីរបស់នាង នាងបានបង្តើត Brand សម្លៀកបំពាក់ជារបស់ខ្លួនឯងមានឈ្មោះថា Kendall & Kylie ។

នៅក្នុង​ ២០១៥​ Kylie ក្នុងវ័យ ១៨ ឆ្នាំនាងបានបង្កើតក្រុមហ៊ុនគ្រឿងសំអាងមួយមានឈ្មោះថា Kylie Cosmetic ដែលប្រើឈ្មោះរបស់នាងធ្វើជា Brand គ្រឿងសំអាង  បន្ទាប់ពី​បើក​ក្រុមហ៊ុន​បាន​មិន​យូរ​ប៉ុន្មាន​គ្រឿង​សំអាងរបស់នាងក៏ល្បីល្បាញទូទាំងពិភពលោក។ Kylie ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​គឺជាសេដ្ធី​វ័យក្មេងលំដាប់ពីភពលោកដែលនាងមានទ្រព្យសម្បត្តិរួមទាំងអស់ចំនួន ១២០០លានដុល្លារ។

៨. ឥទ្ធិពល

កាលពីឆ្នាំ ២០១៨នាងធ្លាប់បានធ្វើឱ្យហ៊ុនរបស់ក្រុមហ៊ុន  Snapchat ធ្លាក់​ចុះ ៧% ដោយគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គមTwitter ថានាងនឹងឈប់ប្រើកម្មវិធីនេះទៀតហើយ។ មិន​ត្រឹម​តែប៉ុណ្ណឹង Kylie មានឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គមអ៊ីនធឺណេត មិនថានាងធ្វើអ្វី ទាំងការស្លៀកពាក់ និងការ Make up គឺតែងតែមានមហាជននាំគ្នាតែងតាមនាងភ្លូកទឹកភ្លូកដី។

៩. ភូមិគ្រឹះ​ផ្ទាល់ខ្លួន

កាលពីខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ Kylie ទើបតែរើ​ចូល​ទៅ​នៅ​ផ្ទះថ្មី​របស់​ខ្លួន​ដែល​បូករួម​ទាំង​ផ្ទៃដី​មាន​តម្លៃជាង ៣៧លានដុល្លារ។ ភូមិគ្រឹះ​នេះមាន បន្ទប់គេង ៧​ បន្ទប់ទឹក ១៤​ ផ្ទះបាយ​ បន្ទប់​សម្រាប់​ទទួលទាន​អាហារ​ពេលល្ងាច បារ ប​ន្ទប់លេងហ្គេម បន្ទប់​សម្រាប់​គេង​ហាលថ្ងៃ អាង​ហែលទឹក ទីធ្លា​សម្រាប់លេងកីឡា រោងកុន សួនផ្កា និងមាន Apartment ចំនួន ២ ខ្នងនៅក្នុងនោះផងដែរ ដែល​ហៅបានថាធំធេងមហាសាលខ្លាំងមែនទែន។

១០. កូន​ស្រី

បន្ទាប់​ពី​លាក់បាំង​ព័ត៌មាន​ពពោះ​កូន​ជាយូរ ទីបំផុតនៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ២០១៨ Kylie ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំងដោយ​បាន​ប្រកាស​តាម​រយៈ Instagram ថានាង​សម្រាល​បាន​កូន​ស្រី​ម្នាក់​ហើយ ដោយមាន​ឈ្មោះ​ថា Stormi Webster ជាកូន​របស់នាង​ជាមួយតារារ៉េប​ Travis Scott។ តាម​ពិត​ទៅ Kylie មិន​បាន​មានអារម្មណ៍​ស្ដាយក្រោយ ឬ​ចង់​លាក់​បាំង​អំពី​រឿង​នេះ​នោះ​ទេ ក៏​ប៉ុន្តែ​ការ​ដែល​មិន​ទម្លាយ​ព័ត៌មាន​មុន​នេះ​គឺ​ដោយសារ​​​នាង​មិន​ចង់​មាន​បញ្ហា​ស្ត្រេស​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ Kylie និយាយ​ថា នាង​មាន​ក្ដី​ស្រមៃចង់​ក្លាយ​ជា​អ្នក​ម្ដាយ​​វ័យ​ក្មេងតាំង​ពី​ខ្លួន​នៅ​តូច​ៗ​ម្ល៉េះ ហើយ​​គ្រប់​យ៉ាង​នាង​បាន​ត្រៀម​ និង​រៀប​ចំ​ផែនការ​ទុក​ជា​ស្រេច​ដើម្បី​ចិញ្ចឹម​កូន​របស់​នាង​ឲ្យ​​បាន​ល្អ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី