យោងតាមប្រភពព័ត៌មាន National Thailand បានឲ្យដឹងថា តារាសម្ដែងស្រីល្បីថៃ Yaya Urassaya នឹងចូលរួមសម្ដែងក្នុងភាពយន្ដហូលីវូដ Home Sweet Home Rebirth ដែលដកស្រង់ពីវីដេអូហ្គេមដ៏ល្បីរបស់ប្រទេសថៃចេញក្នុងឆ្នាំ ២០១៧។



បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា Yaya នឹងសម្ដែងតួឯកស្រីក្នុងភាពយន្ដនេះតែម្ដង ហើយនេះក៏ជាការឈានជើងប្រឡូកចូលវិស័យកុនហូលីវូដលើកដំបូងរបស់នាងផងដែរ។ តារាប្រុស Michele Morrone សម្ដែងក្នុងរឿង 365 days នឹងត្រូវមកសម្ដែងជាតួប្រុសឯក ខណៈតារាសម្ដែងផ្សេងទៀតដែលរាយការណ៍ថានឹងមានវត្ដមានក្នុងភាពយន្ដមួយនេះគឺ Alexander Lee ជាអតីតសមាជិកក្រុមចម្រៀងខេប៉ុប U-Kiss។


រឿងមួយត្រូវបានរាយការណ៍ថានឹងចំណាយដើមទុនដ៏ច្រើន និងចាប់ផ្ដើមថតនៅឆ្នាំ ២០២៤ ដែលបច្ចុប្បន្នក្រុមការងារផលិតកំពុងសិក្សាស្វែងយល់បន្ថែមនៅឯប្រទេស ថៃ។ រឿងនេះនឹងត្រូវដឹកនាំដោយអ្នកដឹកនាំជនជាតិអ៊ីតាលី ពីររូបគឺលោក Alexander Kiesl និង Steffen Hacker។
គួរបញ្ជាក់ថា Home Sweet Home ត្រូវបានបង្កើតដោយ Yggdrazil Group ដែលស្ថិតនៅក្នុងប្រទេសថៃបានលក់ដាច់ជាង ១ លានច្បាប់នៅទូទាំងពិភពលោក និងបានប្រមូលអ្នកមើលជាង ៣៧០ លានដង នៅលើ YouTube និង Twitch៕

























Account
Security
Favourite Content