មកស្ដាប់ ចន សុទីម៉ា ប្រាប់ពីការសម្ភាស បានដឹងថា Queen កម្ពុជាម្នាក់នេះ ក្លាហាន ហើយឆ្លាតខ្លាំងប៉ុណ្ណា

ដំណើរការប្រកួតកាន់តែជិតមកដល់វគ្គសំខាន់ គឺការប្រកួតបឋម និងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងកម្មវិធីប្រកួតសម្រស់ និងចំណេះដឹងដ៏ធំលំដាប់លេខ១លើពិភពលោក Miss Universe ។ ក្រឡេកមកមើលបវរកញ្ញាចក្រវាលកម្ពុជា ចន សុទីម៉ា វិញកាន់តែលេចធ្លោខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់សកម្មភាពទាំងអស់របស់នាង តែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាផេកអន្តរជាតិធំៗមិនដែលលុះថ្ងៃ។ ដោយឡែកកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២៣ នេះ កម្មវិធីបានមកដល់វគ្គ Close Door Interview ជាមួយនឹងគណៈកម្មការ ដែលជាវគ្គដ៏សំខាន់បំផុត ដើម្បីកាត់សេចក្ដីថាបវរកញ្ញារូបណាដែលស័ក្ដិសមនឹងចូលលំដាប់ TOP។

ក្រោយចប់ការសម្ភាស ចន សុទីម៉ា បានធ្វើការ Live និយាយជាមួយអ្នកគាំទ្ររបស់ខ្លួននៅពាក់កណ្ដាលអាធ្រាតម៉ោង នៅកម្ពុជា ប្រហែល ១២យប់ រៀបរាប់អំពីដំណើរការសម្ភាស។ បើតាមការរៀបរាប់ សុទីម៉ា ថា ដំបូងឡើយ នាងគិតពិចារណាចង់យកអ្នកបកប្រែដែរ ប៉ុន្តែប្រសិនបើចង់មានអ្នកបកប្រែ ត្រូវរង់ចាំមួយថ្ងៃទៀត។ បន្ទាប់មក សុទីម៉ា ក៏បានពិភាក្សាជាមួយនឹង Supervisor របស់ខ្លួនថា ប្រសិនបើអាចនិយាយភាសាអង់គ្លេសបាន គឺល្អជាង និងមានឱកាសច្រើនជាង។ ដូច្នេះ សុទីម៉ា ក៏បានសម្រេចចិត្តមិនយកអ្នកបកប្រែនោះទេ។

បវរកញ្ញាចក្រវាលកម្ពុជាកម្ពស់ ១,៨២ ម៉ែត្ររូបនេះបន្តទៀតថា ក្នុងពេលកំពុងរង់ចាំចូលសម្ភាសនោះ ខ្លួនបានឆ្លៀតសួរអ្នកដែលបានចូលសម្ភាសមុនថា សំណួរពិបាកដែរឬទេ? ពេលនោះអ្នកសម្ភាសមុនប្រាប់ថា សំណួរធម្មតាៗ មិនមានអីពិបាកពេកទេ។ ពេលឮបែបនេះបានធ្វើឱ្យ សុទីម៉ា កាត់បន្ថយការភ័យបានយ៉ាងច្រើន និងមានជំនឿចិត្តលើខ្លួនឯងច្រើនជាងមុន។ បន្ថែមលើពីនេះទៀត ពេលចូលទៅដល់បន្ទប់សម្ភាស សុទីម៉ា បានប្រាប់គណៈកម្មការមុនថា ខ្លួនមិនសូវជាពូកែភាសាអង់គ្លេសនោះទេ ដូចនេះសូមឱ្យសួរពាក្យណាដែលសាមញ្ញងាយយល់។ គណៈកម្មការក៏បានសួរសំណួរដោយពាក្យសាមញ្ញងាយយល់តាមការសំណូមពរ ហើយ សុទីម៉ា ក៏អាចឆ្លើយបាន មិនមានបញ្ហានោះទេ។ សុទីម៉ានិយាយថា៖ «ចំពោះចម្លើយ មិនអន់ពេក ក៏មិនល្អពេក មួយល្មមអាចទទួលយកបាន តែខ្ញុំគិតថា ធ្វើបានល្អបំផុតហើយ អស់ពីសមត្ថភាពហើយ»

ចំពោះសំណួរវិញ ចន សុទីម៉ា បានប្រាប់ថា គណៈកម្មការសួរភាគច្រើន គឺទាក់ទងនឹងសំណួរផ្ទាល់ខ្លួន ដូចអ្វីដែលនាងបានបង្ហាញពីខ្លួនឯងតាំងពីវគ្គដំបូងមុនចូលប្រកូត។ បន្ថែមលើពីនេះ គណៈកម្មការក៏បានសួរទាក់ទងនឹង Bio ដែលនាងបានដាក់នៅលើទំព័រហ្វេសប៊ុកផេក និង IG។ ជារួមមកសំណួរ គឺភាគច្រើនទាក់ទងនឹងខ្លួននាងផ្ទាល់តែម្ដង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *