មហាជនជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលក្រោយភរិយាលោក Will Smith តារាស្រី Jada Pinkett Smith បានទម្លាយពីរឿងរ៉ាវបែកបាក់ជាមួយស្វាមីរបស់ខ្លួន។

តារាស្រីរូបនេះបានលើកឡើងថា នាង និងស្វាមី លោក Will Smith បានចែកផ្លូវគ្នាតាំងតែពីឆ្នាំ ២០១៦ មកដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ៧ ឆ្នាំទៅហើយ។ អ្នកទាំងពីរធ្វើដំណើរទៅណាមកណាក្នុងនាមជាគ្រួសារ អ្នកស្គាល់គ្នា ប៉ុន្ដែមិនមែនក្នុងនាមជាស្វាមី និងភរិយាឡើយ។
ចំពោះមូលហេតុធ្វើឲ្យអ្នកទាំងពីរសម្រេចចែកផ្លូវគ្នាគឺព្រោះតែអ្នកទាំងពីរហត់នឿយជាមួយការផ្សះផ្សារទំនាក់ទំនងស្នេហា និងប្រឹងប្រែងរក្សាទំនាក់ទំនងមួយនេះ។ ហើយនាង និងស្វាមី មិនព្រមប្រកាសពីរឿងនេះដោយសារតែមិនទាន់បានត្រៀមចិត្តរួចរាល់ និងប្រឈមមុខចំពោះមនុស្សគ្រប់គ្នា។

មួយរយៈមុនធ្លាប់មានពាក្យចចាមអារ៉ាមថាតារាស្រី Jada Pinkett Smith កំពុងលួចមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងចម្រៀងវ័យក្មេងម្នាក់ ប៉ុន្ដែក្រោយមកបន្ទាប់ពី Jada Pinkett Smith និង Will Smith បន្ដចេញទៅណាមកណាជាមួយគ្នាទើបធ្វើឲ្យមហាជនជឿថាទំនាក់ទំនងអ្នកទាំងពីរនៅតែល្អប្រសើរ។
អ្វីដែលធ្វើឲ្យមហាជនហួសចិត្ត រូបនាងបែរជាលើកឡើងថា៖ នាងមិនយល់ថាហេតុអ្វី Will Smith ស្រាប់តែខឹងសម្បារចំពោះរឿងដែល Chris Rock និយាយសើចចម្អកនាង អ្នកទាំងពីរចែកផ្លូវគ្នាជាយូរមកហើយ។ ក្រោយហេតុការណ៍នេះកើតឡើង នាងក៏ចោទសួរខ្លួនឯង “នាងនៅជាភរិយារបស់លោក Will Smith ទៀតឬ?”
សម្ដីរបស់នាងបានធ្វើឲ្យមហាជនជាច្រើនមិនពេញចិត្ត និងរិះគន់ចំពោះរឿងដែលលោក Will Smith ខិតខំការពាររូបនាង តែបែរជាត្រូវគេពោលពាក្យបែបនេះដាក់ទៅវិញ។ មហាជនបានត្រឹមតែអាណិតអាសូរចំពោះរូបលោកប៉ុណ្ណោះ និងសង្ឃឹមថាលោកមិនឆេវឆាវប្រព្រឹត្តខុសសារជាថ្មី៕























































Account
Security
Favourite Content