Jisoo ជាសមាជិកម្នាក់ក្នុងក្រុមចម្រៀង BLACKPINK ដែលមានសមត្ថភាពសម្ដែងបានយ៉ាងល្អ ក្រៅពីការបញ្ចេញបទចម្រៀងជាក្រុម និងចម្រៀងទោលអ្វីដែលអ្នកគាំទ្រ និងមហាជនរង់ចាំមើលនោះគឺការសម្ដែងរបស់នាងតែម្ដង។ ថ្មីៗនេះរូបនាងត្រូវបានគេរាយការណ៍ថា នឹងត្រៀមបង្ហាញខ្លួនជាមួយរឿងភាគថ្មីប្រភេទព្រឺព្រួច បែបខ្មោច Zombie។

ជាមួយគ្នាដែរ ក្រៅពីត្រៀមខ្លួនសម្ដែងក្នុងរឿងភាគថ្មី អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះគឺនាងនឹងបង្ហាញខ្លួនជា Cameo ក្នុងភាគយន្ដកុន “Dr.Cheon and Lost Talisman” ដែលត្រៀមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ។

ចំពោះតួអង្គដែលនាងសម្ដែងគឺជាតួអង្គទេពអប្សរពីជំនាន់បុរាណរបស់ប្រទេសកូរ៉េ។ ចំពោះមូលហេតុដែលរូបនាងត្រូវបានគេរើសយកសម្ដែង បើតាមសម្ដីរបស់អ្នកដឹកនាំដោយសារតែរូបរាងសមឥតខ្ចោះរបស់នាង។ បន្ទាប់ពីបានមើលការសម្ដែងរបស់នាងក្នុងរឿងភាគ Snow Drop រួចមក លោកគិតថានាងជាមនុស្សម្នាក់ដែលសមជាមួយតួអង្គនេះបំផុត។




គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានផ្ទៃក្នុង ក្រៅពីអាជីពជាតារាចម្រៀង Jisoo នឹងចាប់ផ្ដើមផ្ដោតលើការសម្ដែងឲ្យបានច្រើនជាងមុន ដោយសារតែនាងស្រឡាញ់ពេញចិត្តនឹងអាជីពនេះផងដែរ៕


























Account
Security
Favourite Content