ក្រោយរងការរិះគន់យ៉ាងច្រើន នៅពេលនេះគម្រោងផលិតរដូវកាលទី២ សម្រាប់ភាពយន្តភាគ ‘The Idol’ ត្រូវបានប៉ុស្តិ៍ HBO ប្រកាសលុបចោលជាផ្លូវការ បើទោះបីជារដូវកាលមុនមានការចាប់អារម្មណ៍ច្រើនដោយមានការចូលរួមសម្ដែងពីតារាល្បីៗ និងសាច់រឿងទាក់ទាញការចូលទស្សនាច្រើនយ៉ាងណាក្ដី។

សារព័ត៌មានអាមេរិកជាច្រើនបានរាយការណ៍នៅថ្ងៃទី២៩ ខែសីហានេះថា HBO បានសម្រេចចិត្តមិនបន្តរដូវកាលទីពីរនៃរឿងភាគ ‘The Idol’ ឡើយ។ ផ្អែកតាមសេចក្ដីរាយការណ៍ អ្នកនាំពាក្យរបស់ HBO បាននិយាយថា៖ “’The Idol’ គឺជាកម្មវិធីពុះកញ្ជ្រោលបំផុតមួយរបស់ HBO ហើយយើងរីករាយជាមួយនឹងការឆ្លើយតបយ៉ាងរំភើបពីសំណាក់អ្នកទស្សនា។ ទោះយ៉ាងណា បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់ ពួកយើងរួមជាមួយនឹងផលិតករបានសម្រេចចិត្តមិនបន្តរដូវកាលទីពីរនោះទេ។ យើងសូមថ្លែងអំណរគុណចំពោះផលិតករ តួសម្តែង និងក្រុមការងារទាំងអស់ដែលបានបង្កើតនូវរឿងភាគដ៏អស្ចារ្យបែបនេះ”។
រឿងភាគ ‘The Idol’ ដែលចូលរួមសម្ដែងដោយតារាល្បីៗរួមមាន The Weeknd, Lily-Rose Depp, Troye Sivan និងសមាជិក Blackpink Jennie ជាដើម ត្រូវបានចេញផ្សាយដំបូងនៅ HBO នៅថ្ងៃទី ៤ ខែមិថុនា ប៉ុន្តែក៏បានរងការរិះគន់ដូចទឹកបាក់ទំនប់ចំពោះការបង្ហាញខ្លឹមសារបែបផ្លូវភេទជ្រុលពេក។ អ្នកគាំទ្រក្រុម BLACKPINK ជាច្រើនបានសម្ដែងការខកចិត្តដែល Jennie បានជ្រើសរើសសម្ដែងរឿងនេះ ៕

























Account
Security
Favourite Content