មន្ត្រីនៃរដ្ឋកាលីហ្វ័រញ៉ាបាននាំគ្នាចុះហត្ថលេខាលើលិខិតមួយសុំឱ្យតារាចម្រៀង Taylor Swift ឈរជាមួយបុគ្គលិកសណ្ឋាគារ និងពន្យារពេលការប្រគំតន្ត្រីទាំងប្រាំមួយរបស់នាងនៅ Los Angeles សិន ខណៈដែលសហជីពកំពុងតស៊ូកូដកម្មដើម្បីប្រាក់ឈ្នួល អត្ថប្រយោជន៍ការងារ បន្ថយបន្ទុកការងារ និងសេវាថែទាំសុខភាពកាន់តែប្រសើរឡើង ពីសំណាក់បណ្តារម្ចាស់សណ្ឋាគារ។

នៅក្នុងលិខិតបើកចំហមួយដោយ Unite Here Local 11 សហជីពតំណាងឱ្យបុគ្គលិកសណ្ឋាគារដែលធ្វើកូដកម្មមកពីសណ្ឋាគារជាង ៦០ ដូចជា Beverly Hilton និង Hyatt Regency LAX ជាដើមនោះ បានស្នើឱ្យ Taylor Swift ត្រូវពន្យារពេលការប្រគំតន្ត្រីទេសចរណ៍ Eras Tour របស់នាងក្នុងទីក្រុង Los Angeles។
លិខិតនោះត្រូវបានចុះហត្ថលេខាដោយមន្ត្រីរដ្ឋកាលីហ្វ័រញ៉ាជាង ៥០ នាក់ រួមទាំងលោក វរសេនីយ៍ឯក Eleni Kounalakis និងបានបញ្ជាក់ថា សណ្ឋាគារនៅក្នុងតំបន់នឹងដំឡើងថ្លៃ ទ្វេដង ឬបីដងពេលដែល Concert របស់ Swift ដំណើរការ បើទោះបីបុគ្គលិកកំពុង តស៊ូដើម្បីរកដំណោះស្រាយយ៉ាងណាក្តី។
គោលបំណងរបស់សហជីពទាំង ១មុឺន ៥ពាន់នាក់ គឺទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួល ៥ ដុល្លារក្នុងមួយម៉ោង និងអត្ថប្រយោជន៍បន្ថែមលើការថែទាំសុខភាព ដោយអះអាងថាបុគ្គលិកភាគច្រើនត្រូវធ្វើដំណើរឆ្ងាយខ្លាំងពីសណ្ឋាគារទាំងនោះ និងថាបុគ្គលិកមួយចំនួនធំនឹងបាត់បង់ផ្ទះរបស់ពួកគេបើសិនជាគ្មានដំណោះស្រាយពីខាងសណ្ឋាគារ។

គួរជម្រាបថា គម្រោងសម្តែងរបស់ Taylor Swift នឹងមានរយៈពេល ៦យប់នៅកីឡដ្ឋាន SoFi ដែលចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ ទី ៣ រហូតដល់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ ទោះបីមានការដាក់ញ្ញាតិពីបុគ្គលិកសណ្ឋាគារក្តីតែការសម្តែងនេះបានប្រព្រឹត្តិទៅ ១យប់រួចហើយ ពោលគឺនៅសល់ការសម្តែងចំនួន ៥ដងទៀត ដោយគេមិនទាន់ទទួលបានការឆ្លើយតបពី Taylor Swift ឡើយ ដ្បិតអីសំបុត្រចូលទស្សនាការសម្តែងទាំង ៦ ត្រូវបានលក់អស់ទៅហើយ៕























































Account
Security
Favourite Content