វន សិលា Mister Supranational Cambodia 2023 ទើបត្រឡប់ពីការប្រកួតអន្តរជាតិនៅប្រទេសប៉ូឡូញ តែគួរឱ្យសោកស្តាយបេក្ខភាពតំណាងជាតិកម្ពុជារូបនេះមិនអាចដណ្តើមយកតំណែង Top ណាមួយបាន។ ទោះជាយ៉ាងនេះក្តី ក៏បុរសឯករូបសង្ហានេះនៅតែទទួលបានកម្លាំងចិត្តពីហ្វេនៗ និងសិល្បករ-សិល្បការិនី។


គ្រាន់តែត្រឡប់ពីប្រកួតវិញភ្លាម Mister Supranational Cambodia 2023 ចាប់ផ្តើមអាជីពថ្មីមួយទៀតភ្លែត គឺអាជីពពិធីករ ដោយលោកត្រូវបានជ្រើសរើសជាពិធីករកម្មវីធីប្រកួតប្រជែងសម្រស់ដ៏ធំ Miss Universe Cambodia 2023។

ក្នុងពិធីបំពាក់ឆៀងជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ វន សិលា បានបញ្ចេញថ្វីមាត់ធ្វើពិធីករជាលើកដំបូងជាមួយស្រីស្អាត ២ រូប គឺ លក្ខណ៍ មុនីអានីតា និង គីម អេនណា ដែលអ្នកទាំង ៣ ចាប់ដៃសហការគ្នាដំណើរការកម្មវិធីនេះបានយ៉ាងល្អប្រសើរ មិនអន់ជាងអ្នកអាជីពប៉ុន្មានឡើយ។
បន្ទាប់ពីកាន់ម៉ៃក្រូហ្វូនធ្វើពិធីករបានម្តងមក វន សិលា បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «ពុកម៉ែបងប្អូនយល់យ៉ាងណា ក្នុងការធ្វើជាពិធីករលើកទីរបស់ខ្ញុំ ក្នុងកម្មវីធី Miss Universe Cambodia 2023 ក្នុងវគ្គបំពាក់ឈៀងជាផ្លូវការ ដែលទើបបញ្ចប់អំបាញ់មិញនេះ ពុកម៉ែបងប្អូនអាចធ្វើការបញ្ចេញមតិឬរិះគន់បែបស្ថាបនាបានណាពុកម៉ែបងប្អូន»។ ហ្វេនៗ និងមហាជនមួយចំនួនបានចូលទៅ Comment បញ្ចេញមតិយោបល់ផ្សេងៗចំពោះការធ្វើពិធីករលើកដំបូងរបស់លោក ហើយលោកក៏ទទួលយកការរិះគន់ក្នុងន័យស្ថាបនាផងដែរ។





យ៉ាងណាមិញ គេនៅមិនទន់ដឹងថា បុរសឯក វន សិលា អាចនឹងបន្តធ្វើពិធីករ វគ្គបន្ទាប់ក្នុងកម្មវិធីនេះទៀតឬយ៉ាងណាទេ ត្រូវរង់ចាំមើលតាមជាក់ស្តែង៕




















































Account
Security
Favourite Content