IU ជាតារាចម្រៀងស្រីកូរ៉េម្នាក់ដែលត្រូវប្រជាជនក្នុងប្រទេសគោរពស្រឡាញ់ខ្លាំង និងជាតារាស្រីម្នាក់ដែលទទួលបានការស្រឡាញ់ច្រើនពីមហាជនជុំវិញពិភពលោកដូចគ្នា។ មិនត្រឹមជាសិល្បៈករមានទេពកោសល្យ នាងក៏ជាតារាស្រីមានចិត្តបុណ្យម្នាក់ដែលតែងតែធ្វើអំពើល្អជានិច្ច និងតែងបរិច្ចាគជួយដល់ជនខ្វះខាត។

ថ្មីៗ នេះ រូបនាងបានធ្វើឱ្យមហាជនទាំងនៅក្នុងស្រុក និងក្រៅ លើកយកមកនិយាយសារជាថ្មីម្ដងទៀតក្រោយបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធភាពយន្ដ “Smgglers”។ កម្មវិធីនេះ ធ្វើនៅតំបន់ Gangnam Gu ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងមានការចូលរួមពីតារាល្បីៗ ផ្សេងទៀតជាច្រើនដូចជា Jisoo សមាជិកក្រុម BLACKPINK តារាប្រុស Jung HaeIn ជាដើម។



IU បានបង្ហាញខ្លួនជាមួយម៉ូដសក់ខ្លីថ្មី និងតុបតែងខ្លួនយ៉ាងសុភាពធ្វើឱ្យមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតខ្លាំង។ ម៉ូដសក់នេះ ធ្វើឱ្យរូបនាងកាន់តែមានភាពទាក់ទាញជាងមុន និងមើលទៅក្មេងជាងវ័យផងដែរដូចក្មេងស្រីទើបមានអាយុ ១៨ ឆ្នាំបើទោះជាឆ្នាំនេះនាងមានវ័យ ៣០ ឆ្នាំទៅហើយ។ បន្ថែមពីនេះ ក៏មានមតិជាច្រើនបញ្ចេញថា នាងពិតជាមើលទៅសក្ដិសមខ្លាំងជាមួយម៉ូដសក់ខ្លីត្រឹមកខ្លាំង។
បើក្រឡេកមកមើលទឹកមុខរបស់តារាស្រី IU វិញក៏ត្រូវបានគេសង្កេតឃើញថា ហាក់មានភាពស្រស់ស្រាយខ្លាំង នាងបង្ហាញខ្លួនជាមួយស្នាមញញឹមដ៏ស្រស់ស្អាតផងដែរ ជាហេតុធ្វើឱ្យមហាជនជាច្រើនកាន់តែលង់នឹងសម្រស់របស់នាងថែមមួយកម្រិតទៀត។ ចុះប្រិយមិត្តយល់យ៉ាងណា?





























Account
Security
Favourite Content