សោម ស្រីនាថ តំណាងសមាគមសំបុកត្រចៀកកាំកម្ពុជា ទៅប្រកួតកម្មវិធី Bird’s Nest Division នៅចិន

ពិធីការិនី និងជាតារាម៉ូដែលជើងចាស់ សោម ស្រីនាថ ត្រូវជ្រើសរើសជា Miss Bird’s Nest Cambodia តំណាងឱ្យសមាគមអ្នកផលិត និងនាំចេញ សំបុកត្រចៀកកាំកម្ពុជា ​ចេញទៅប្រកួតក្នុងកម្មវិធី Bird’s Nest Division នៅទីក្រុងគង់ចូវ ប្រទេសចិន។

តាមគម្រោងព្រឹកមិញនេះ ស្រីនាថ បានធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសចិន ដើម្បីប្រកួតកម្មវិធី Bird’s Nest Division ហើយ ដោយមានការជូនដំណើរពីមិត្តភ័ក្ដិបងប្អូនសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ។

ក្នុងវីដេអូណែនាំខ្លួន តារាម៉ូដែល សោម ស្រីនាថ បានបង្ហាញមោទនភាពក្នុងនាមជាកូនខ្មែរ និងមានមោទកភាព ដែលបានតំណាងឱ្យសមាគមអ្នកផលិត និងនាំចេញ សំបុក​ត្រចៀកកាំកម្ពុជា ទៅប្រកួតកម្មវិធី Bird’s Nest Division នៅប្រទេសចិន។ តារាម៉ូដែលរូបស្រស់នេះ ប្តេជ្ញានាំយកវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់​កម្ពុជា ​បង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់ឡើង។

តាមដែលដឹងមក ស្រីនាថ បានត្រៀម​ខ្លួន​រួចរាល់ហើយសម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនេះ ហើយវាមិនមែនជាឧបសគ្គសម្រាប់នាងនោះទេ ព្រោះ​មុនក្លាយទៅជាពិធីការិនីដូចសព្វថ្ងៃ នាងក៏ជាសមាជិករបស់ក្រុមបង្ហាញម៉ូដ Cambodia Super Model (CSM)ដែរ។ ការធ្វើដំណើរទៅមុនកម្មវិធីប្រកួតមកដល់ គឺដោយសារតែនាងត្រូវហ្វឹកហាត់ការដើរម៉ូដ និងស្វែងយល់ពីវិញ្ញាសារដែលត្រូវប្រកួត ដោយមានការណែនាំពីអ្នកជំនាញចិន។ តាមគម្រោងនាងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

គួររំលឹកផងដែរថា ​កម្មវិធី​ប្រ​កួត Bird’s Nest Division នឹងធ្វើឡើង រយៈពេល ២ ​ថ្ងៃ គឺនៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងគង់ចូវ ប្រទេសចិន។ Bird’s Nest Division ឬ «បវរកញ្ញា ត្រចៀកកាំ» មានការចូល​រួមប្រកួតពី ១១ ប្រទេស ដែល​ភាគច្រើនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ វេទិកានេះ ​ផ្ដោតលើអ្នកមាន​ភាពឈ្លាសវៃ​លើការធ្វើជំនួញ ពិសេស ស្ត្រីមានរូបរាងស្អាតឆ្លាត (មិន​បាច់នៅលីវក៏បាន) និងជាអ្នកមានបទពិសោធន៍ជីវិតច្រើនពាក់ព័ន្ធ ការតស៊ូ និងឈ្លាសវៃ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅប្រទេសចិនជារៀងរាល់ឆ្នាំ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិក

រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ

បើ​ទោះ​ជា​ពេល​នេះ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ អ្នក​នាង រឿន ណាត រស់នៅ​លើ​ទឹកដី​អាមេរិក តាម​ស្វាមី ឆ្ងាយពីសង្គមសិល្បៈយ៉ាងណា តែការរៀបចំខ្លួននៅតែអស្ចារ្យដដែល។ ការ​រស់នៅ​ឆ្ងាយ​ស្រុក ឆ្ងាយគ្រួសារ ឆ្ងាយ​អ្នក​គាំទ្រ តែ​បវរកញ្ញា​

មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

អ្នកនាង ស្រួង ភាវី ដែល​ជា​កីឡា​ការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក៏​ភ្លេច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​កំណើត​ឡើយ។ ដោយ​អ្នកនាង​បញ្ជាក់​ថា នៅ​ខែ​ក្រោយ ស្រួង ភាវី នឹង​ដឹក

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ

ម្ចាស់ឆានែល YouTube “Sojang” ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារ

Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា

Ariana Grande ​ត្រៀមបញ្ចេញអាល់ប៊ុមទី ៨ ក្រោមឈ្មោះថា “Petal” នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខ ដោយអាល់ប៊ុមថ្មីនេះ នឹងរៀបរាប់រឿងរ៉ាវជីវិតដែលធំធាត់ឡើង តាមរយៈស្លាកស្នាមប្រេះស្រាំ។

ការប្រគំតន្ត្រីរបស់ BTS ជំរុញឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅកូរ៉េយូរជាងធម្មតា ខណៈនាំចំណូលកាន់តែច្រើន

ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមការប្រគំតន្ត្រី BTS បានស្នាក់នៅក្នុងប្រទេសរយៈពេលយូរជាង និងចំណាយប្រាក់ច្រើនជាងភ្ញៀវ

ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់

តារា​ស្រី សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​បាន​ដឹង​ថា​បាន​ក្លាយ​ជា​ឪពុកម្ដាយរបស់​កូន​នៅ​ក្នុង​ផ្ទៃ។ វត្តមាន​របស់គភ៌​​នៅ​ពេល​នេះ បាន​ឆក់​យក​ស្នាម​ញញឹម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​តិច​នាក់​នោះ​ទេ។

ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out»

បើ​ទោះ​ជា​បទ «Pop out» របស់ N.John ដែលជា​តារា​ខ្មែរ​​​កំពុង​ប្រកប​អាជីព​នៅ​អាមេរិក បាន​ទម្លាក់​បទ​នោះ​យូរ​គួរ​សម​មក​ហើយ តែ​ឥទ្ធិពល​នៅ​មិន​ទាន់​សាប​ឡើយ​ ដោយ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ច្រើន​បាន​លេង

Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI

កំពូលតារាចម្រៀងអាមេរិក Taylor Swift ទើបតែចាប់ផ្តើមចំណាត់ការតាមផ្លូវច្បាប់ក្នុងការដាក់ពាក្យសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម (Trademark) ដើម្បីការពារសំឡេង និងអត្តសញ្ញាណរបស់នាងនៅក្នុងយុគសម័យដែល AI

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី