សំ ថារ័ត្ន និងបងស្រីរួមឈាមឪពុក Hinano Kurosak ប៉ះគ្នាក្នុងរឿង KTV: Killing Time Violently

ស្នាដៃភាពយន្តថ្មីមួយទៀតរបស់ផលិតកររឿង JAILBREAK គឺលោក Jimmy Henderson ចំណងជើង KTV: Killing Time Violently បានសម្ភោធចាក់បញ្ចាំងជាផ្លូវការហើយ ក្រោយសម្រិតសម្រាំងលើការផលិតអស់រយៈពេលប្រមាណជាង១ឆ្នាំ។ ភាពយន្តខ្នាតធំស្តង់ដារអន្តរជាតិ KTV: Killing Time Violently ជាភាពយន្តវាយប្រហារបែបកំប្លែង ដែលមានបង្កប់ទាំងការអប់រំ និងចំណុចអវិជ្ជមាន គ្រប់គ្នាមិនគួរយកគំរូតាមនោះឡើយ។ 

ពិតជាគួររឱ្យចាប់អារម្មណ៍ គេស្រាប់តែប្រទះឃើញតារាសម្តែងជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន និងបងស្រីបង្កើតរបស់នាងដែលជា Influencer ដ៏ល្បីនៅទីក្រុងតូក្យូ កញ្ញា Hinano Kurosak លេចមុខសម្តែងក្នុង KTV: Killing Time Violently ជាមួយគ្នា។ ក្នុងនោះ ថារ័ត្ន សម្តែងជាតួអង្គអ្នកអនាម័យ បង្កប់ខ្លួនឱ្យក្រុមអ្នកលេង រីឯបងស្រីនាងសម្តែងជាតួអង្គស្រីស្អាតសិចស៊ីធ្វើការក្នុង KTV មួយកន្លែង។ 

ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃសម្ភោធរឿង KTV: Killing Time Violently តារាក្បាច់គុនល្បុក្កតោរូបនេះថា មែនទែនទៅនាងមិនចង់សម្តែងតួអង្គអ្នកអនាម័យ បង្កប់ខ្លួនឱ្យក្រុមអ្នកលេងនោះទេ ព្រោះគោលគំនិតនាងគឺចង់លេងតែតួអង្គមនុស្សល្អ លក្ខណៈបែបវីរនារីជួយគេប៉ុណ្ណោះ តែដោយសារអ្នកដឹកនាំពន្យល់ណែនាំ និងប្រាប់ពីហេតុផលជាច្រើន ទើបនាងសម្រេចលេងតួអង្គនេះ ដើម្បីបទពិសោធន៍សម្តែងថ្មីៗ ហើយជាក់ស្តែងក្រោយសម្តែងរឿងនេះនាងពិតជាទទួលបានបទពិសោធន៍ច្រើនមែនទែន ព្រោះរឿងនេះមិនមែនមានតែប្លង់វាយតប់មួយមុខទេ តែវាលាយឡំភាពកំប្លុកកំប្លែងច្រើន។ ដូច្នេះ នាងត្រូវប្រើប្រាស់ប្រើប្រាស់អារម្មណ៍ និងលេងទឹកមុខខ្លាំងជារឿងៗមុនៗដែលធ្លាប់សម្តែង។

ទោះមិនសូវបានសម្តែងតួអង្គបែបនេះ ប៉ុន្តែតារាជំនាញក្បាច់គុនល្បុក្កតោនេះគិតថានាងធ្វើបានល្អហើយ តែការវាយតម្លៃរបស់ទស្សនិកជនបែបណានោះ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា។

ងាកមកការសម្តែងរបស់ Influencer ដ៏ល្បីនៅទីក្រុងតូក្យូ កញ្ញា Hinano Kurosak ដែលជាបងប្អូនរួមឈាមឪពុករបស់ សំ ថារ័ត្ន វិញក៏មិនអន់ប៉ុន្មានដែល នាងសម្តែងស៊ីមេទ្រីគ្នាល្អជាមួយតួអង្គផ្សេងៗ ពិសេសឈុតឆាកជាមួយតារាកំប្លែងនាយពាក់មី តែម្តង។ ថារ័ត្ន និងបងស្រីរួមឪពុក ម្តាយផ្សេងគ្នា សម្តែងប៉ះគ្នាច្រើនឈុតឆាក តែមិនមានប្លង់វាយតប់បងប្អូនគ្នាឯងទេ ប៉ុន្តែអ្នកទស្សនាពោលសរសើរថាសម្តែងរបស់បងប្អូនស្រីពីរនាក់នេះល្អដូចគ្នា គ្រាន់តែម្នាក់លេងតួល្អម្នាក់ទៀតតួអាក្រក់តែប៉ុណ្ណោះ។

លោក Jimmy Henderson អ្នកដឹកនាំរឿង KTV បានឱ្យដឹងថា រឿង KTV: Killing Time Violently ជារសជាតិថ្មីសម្រាប់ចក្ខុទស្សនិកជន និងហ្វេនៗដែលតែងគាំទ្រភាពយន្តកាលពេលកន្លងមក។ លោកធានាថារឿងនេះពិតជាល្អមើល និងមានគុណភាពទៀតផង ព្រោះទាំងការផលិត បច្ចេកទេស និងសាច់រឿង គឺមានទម្ងន់ខ្លាំងជាងរឿង​ JAILBREAK ទៅទៀត។ ផលិតកររូបនេះសង្ឃឹមថា តាមរយៈរសជាតិថ្មីនេះ វិស័យភាពយន្តខ្មែរនឹងបើកប្រវត្តិសាស្ត្រថ្មី ជំរុញឱ្យផលិតករជ្រើសរើសប្រភេទរឿងផ្សេងៗ ជូនទៅទស្សនិកជនឱ្យច្រើនឡើង ដើម្បីកសាងវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើន។ 

សម្រាប់ការផលិតគឺមានផលលំបាកច្រើន ព្រោះក្រុមការងារ និងផលិតករសម្រិតសម្រាំងខ្លាំងទម្រាំសម្រេចបានស្នាដៃល្អឥតខ្ចោះមួយនេះ។ ចំណែក ខ្ទង់ផលិតវិញនោះ គឺក្រោម២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

បន្ទាប់ពីចាកបញ្ចាំងនៅកម្ពុជា រឿងនេះក៏គ្រោងយកទៅរួមក្នុងមហោស្រពភាពយន្តអន្តរជាតិផ្សេងៗ ហើយក៏មានគម្រោងដាក់បញ្ចូលតាម Online platform ជាច្រើន ដោយពេលនេះមានក្រុមហ៊ុនចែកចាយភាពយន្តចំនួន ២-៣ នៅសហរដ្ឋអាមេរិកដែលចាប់អារម្មណ៍នឹងយករឿង KTV  ទៅពិនិត្យមើល ហើយចន្លោះប្រហែល១-២ខែទៀត ទើបយើងអាចចែកជូនព័ត៌មានលម្អិតពីរឿងនេះបាន។

គួររំលឹកផងដែរថា ភាពយន្តខ្នាតធំស្តង់ដាអន្តរជាតិ KTV: Killing Time Violently ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបរួមមាន លោក រស់ មុនី លោក អ៊ួ តារា តារាកំប្លែង នាយពាក់មី​ នាយក្រូច DJ ស្តី លោក សាវិន ហ្វីលីព លោក Phang តារាក្បាច់គុនល្បុក្កតោ កញ្ញា សំ ថារ័ត្ន និងបងស្រីបង្កើតជា Influencer ដ៏ល្បីនៅទីក្រុងតូក្យូ Hinano Kurosaki ជាដើម។ រឿងនេះចាប់ចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex By Smart ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ