ស្នេហាភាគច្រើនបានកើតចេញពីមនុស្សជុំវិញខ្លួនមិនថានៅទីកន្លែងណានោះទេ។ ជាក់ស្ដែងសូម្បីតែនៅការិយាល័យដែលយើងកំពុងធ្វើការសព្វថ្ងៃក៏អាចបង្កើតចំណងស្នេហាបានដែរ។ ប៉ុន្តែប្រិយមិត្តមានដឹងអត់ថាការបង្កើតស្នេហានៅការិយាល័យអាចនឹងជួបអ្វីខ្លះ? ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវគុណសម្បត្តិ និងគុណវិបត្តិខ្លះនៃទំនាក់ទំនងបែបនេះដូចខាងក្រោម៖
១. ការបើកបង្ហាញទំនាក់ទំនង

– គុណសម្បត្តិៈ យើងនឹងមិនចាំបាច់លាក់លៀមទំនាក់ទំនងស្នេហាពីអ្នកធ្វើការជាមួយឡើយ។ ប៉ុន្តែមិនគួរបង្ហាញជ្រុលឡើយ។
– គុណវិបត្តិៈ មានមនុស្សដឹងច្រើនពីទំនាក់ទំនងបែបនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ជាឧទាហរណ៍យើងអាចនឹងងាយត្រូវគេចោទថាលម្អៀង ឬប្រកាន់បក្សពួកជាដើម។
២. ធ្វើការជាមួយគ្នា
– គុណសម្បត្តិៈ យើងនឹងមានថាសប្បាយចិត្តពេលបានធ្វើការរួមគ្នាជាមួយមនុស្សដែលខ្លួនស្រឡាញ់។
– គុណវិបត្តិៈ បើទោះបីជាយ៉ាងណា ក៏មិនអាចគេចផុតពីការប្រកួតប្រជែងគ្នាដែរដែលជាហេតុធ្វើឱ្យមានភាពរកាំរកូស ឬមើលមុខគ្នាលែងចំជាដើម។
៣. ចំណាយពេលជាមួយគ្នា

– គុណសម្បត្តិៈ ពួកយើយអាចចំណាយពេលញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាយ៉ាងមានក្ដីសុខ។
– គុណវិបត្តិៈ ប៉ុន្តែប្រសិនបើភាគីម្ខាងណាត្រូវធ្វើការថែមម៉ោង វាអាចនឹងប៉ះពាល់ដល់ការជួបគ្នា ឬញ៉ាំអាហារពេលល្ងាចផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចសាងជារឿងអាក់អន់ចិត្តនឹងគ្នាបានដែរ។
៤. ជួបមុខគ្នារាល់ថ្ងៃ
– គុណសម្បត្តិៈ ប្រៀបដូចជាកម្លាំងចិត្ត និងធ្វើឱ្យមានថាមពលធ្វើការពេញមួយថ្ងៃ។
– គុណវិបត្តិៈ វាអាចនឹងធ្វើឱ្យមានទើសទាល់ពេលឈ្លោះគ្នា។ ប៉ុន្តែសូមចាំថាទោះមានរឿងអ្វីក៏ដោយ យើងគួរបែងចែកឱ្យច្បាស់ហើយកុំដោះស្រាយនៅមុខគេឯង៕

























Account
Security
Favourite Content