៨ សំណង់ធំមហិមាដែលមិននឹកស្មានថាមនុស្សសម័យបុរាណអាចធ្វើបាន

11:17នាទី |  Added: 22.09.2026 |  4 views

Description

ចាប់តាំងពីថ្ងៃដំបូងដែលមនុស្សចាប់ផ្តើមចេះតម្រៀបដុំថ្មនៅលើដី ពិភពលោកក៏លែងដូច ដើមទៀតហើយ។ ពីសំណង់តូចៗសាមញ្ញ ជួនកាលក៏ប្រែទៅជាសំណង់ដែលអស្ចារ្យរហូតដល់ពិភពលោកត្រូវកត់ត្រាទុក។ រាល់រចនាសម្ព័ន្ធសុទ្ធតែមានភាពស្មុគស្មាញ និងជាការងារដ៏ល្អិតល្អន់ដែលត្រូវប្រើពេលវេលា និងធនធានយ៉ាងច្រើន រហូតដល់អាចបញ្ជាក់បានថា គ្មានអ្វីដែលមនុស្សយើងបង្កើតមិនបាននោះទេ។ ខណៈនៅប្រទេសកម្ពុជា ប្រាសាទអង្គរវត្តគឺជាសំណង់អច្ឆរិយដែលធ្វើឱ្យពិភពលោកងឿងឆ្ងល់ ថ្ងៃនេះកម្មវិធី ស្ថាបត្យកម្មសកល សូមបង្ហាញពីសំណង់ផ្សេងៗលើពិភពលោកវិញម្ដងថាតើមានសំណង់អស្ចារ្យណាខ្លះដែលមនុស្សពីសម័យបុរាណអាចធ្វើបាន។  

ស្ថាបត្យកម្មសកល

អំពី ស្ថាបត្យកម្មសកល

កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។