Description
Rock-cut architecture ឬស្ថាបត្យកម្មឆ្លាក់ថ្មភ្នំទាំងមូល គឺជាបច្ចេកទេសសាងសង់ដែលមានតាំងពីសម័យបុរាណ រាប់ពាន់ឆ្នាំមុន ដោយការដាប់ថ្មភ្នំ រូងភ្នំ ឬការឆ្លាក់ច្រាំងថ្មភ្នំដែលមានទំហំមហិមា ឱ្យក្លាយជាវិហារ ផ្នូរ ឬលំនៅដ្ឋាន តាមជំនឿសាសនា និងប្រយោជន៍ប្រើប្រាស់ផ្សេងៗ។ កម្មវិធីស្ថាបត្យកម្មសកលថ្ងៃនេះសូមប្រមូលផ្តុំនូវស្ថាបត្យកម្មបុរាណដ៏អស្ចារ្យទាំង ៧ ដែលសាងសង់ឡើងដោយឆ្លាក់ថ្មភ្នំមួយទាំងមូលមកជូនប្រិយមិត្តទស្សនា ដែលកន្លែងទាំងអស់នេះសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកទាំងអស់។

អំពី ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
Account
Security
Favourite Content