Description
នៅពេលអាគារមួយមានរូបរាងដូចជា “មុខដាវ” អាគារមួយទៀតនៅជិតនោះ តម្លើង “កំាភ្លើងធំចំនួន ២” បាញ់តម្រង់ទៅកាន់ដាវនោះវិញ។ នេះមិនមែនជាការប្រលែងគ្នាលេងរវាងអាគារ ២ នោះទេ តែគឺជាសង្គ្រាមហុងស៊ុយដ៏ធំមួយនៅក្នុងប្រវត្តិសាស្រ្ត។ នៅក្នុងកម្មវិធី “ស្ថាបត្យកម្មសកល” ថ្ងៃនេះ ខ្ញុំបានបុណ្យរិទ្ធ នឹងនាំប្រិយភាពឱ្យមកស្គាល់អាគារដែលមានរូបរាង និងរឿងរ៉ាវប្លែកៗនៅក្នុងទីក្រុងហុងកុង ទីក្រុងសេដ្ឋកិច្ចដែលសម្រួចដោយហុងស៊ុយ។

អំពី ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
Account
Security
Favourite Content