ប្រិយមិត្តប្រាកដជានៅចាំបានថា ពិធីការនីឆ្នើម សុខ សោម៉ាវត្តី បានរៀបការជាមួយលោក ទូច ដាណារ៉ាង ហៅពេជ្រ កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០១២ តែអ្នកទាំងពីរបានចែកផ្លូវគ្នានៅឆ្នាំ ២០១៤ បន្សល់បានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់សោភា។ ការបាក់បែកគ្នានៅពេលនោះបានធ្វើឱ្យ សោម៉ាវត្តី បាត់បង់ងារជាជំទាវ ព្រោះថាពេលនោះ អតីតស្វាមីរបស់នាងកំពុងក្លាយជាមន្ត្រីធំទៅហើយ។

ប៉ុន្មានឆ្នាំក្រោយបែកបាក់ជាមួយអតីតស្វាមី អ្នកនាង សុខ សោម៉ាវត្តី ក៏រកបានអ្នកស្អំបេះដូងថ្មី ជាកំលោះសង្ហាដែលមានវ័យតិចជាងខ្លួន គឺកីឡាករ លី វ៉ាហេដ បន្ទាប់ពីអ្នកទាំងពីរបានសម្តែងរឿងរួមគ្នាហើយនោះ ក្តីស្នេហ៍ពិតប្រាកដក៏បានលេចរូបរាងមកតាមក្រោយរហូតដូចសព្វថ្ងៃនេះ។ ដំបូងៗអ្នកមេម៉ាយចាយសម្រស់រូបនេះ ក៏រអាចំពោងះស្នេហាថ្មីដែរ ដោយនាងបានព្យាយាមលាក់បាំងទំនាក់ទំនងនេះអស់រយៈពេលយ៉ាងយូរ។ ដូចពាក្យចាស់ថា «ស្នេហ៍មិនឈ្នះស្និទ្ធ» ទីបំផុតកំលោះសង្ហា លី វាហេដ ក៏យកឈ្នះបានចិត្តអ្នកម៉ាក់សម័យថ្មីនេះ និងបានបើកចំហរទំនាក់ទំនងស្នេហានេះជាសាធារណៈថែមទៀតផង។
ដ្បិតតែជាអ្នកមកក្រោយ ប៉ុន្តែស្នេហាអ្នកទាំងពីរពិតជាផ្អែមល្ហែម និងមានសុភមង្គលខ្លាំង ទោះមិនទាន់មានពិធីរៀបការតាមប្រពៃណីខ្មែរក៏ដោយ។ មិនខុសពីពាក្យថា «ស្រលាញ់មេបំពេកូន» លី វាហេទ ពិតជាស្រលាញ់ថ្នាក់ថ្មមចិត្តទាំងម្តាយទាំងកូន ដោយញឹកញាប់គេតែងឃើញលោកបង្ហោះរូបជុំគ្រួសារជាមួយកូនស្រីបណ្តូលចិត្តតែម្នាក់របស់នាងយ៉ាងមានសុភមង្គល រហូតហ្វេនៗ និងអ្នកសិល្បៈដូចគ្នាស្ងើចសរសើរថា អ្នកមេម៉ាយ សុខ សោម៉ាវត្តី ពិតជាមាននារីមានសំណាង ទោះមិនសមប្រកបជីវិតគូលើកដំបូងតែជីវិតនាងក៏មានតែរឿងល្អៗ ពិសេសគឺបានជួបស្នេហាថ្មីដែលចេះថ្នាក់ថ្មម និងស្រោចស្រង់ឱ្យជីវិតនាងបានស្រស់បំព្រង មិនដូចពាក្យគេថា ធ្លាប់បែបបាក់គ្រួសារជីវិតនឹងគ្មានក្តីសុខ។



តាមអ្វីដែលគេបានដឹងមក សុខ សោម៉ាវត្តី នៅតែប្រកាន់ជំហរមិនរៀបការជាលើកទី២នោះទេ ព្រោះនាងធ្លាប់ជួបប្រទះទិដ្ឋភាពនេះម្តងរួចមកហើយ។ បើទោះបីជាគ្មានគម្រោងររៀបចំពិធីមង្គលការមែន តែទំនាក់ទំនងនាង និងកីឡាករបឹងកេតរូបនោះស្អិតល្មួត និងបើកបង្ហាញពេញមុខពេញមាត់ដូចគូដែលគេរៀបការផងដែរ។
អ្វីដែលគ្រប់គ្នាកាន់តែច្រណែនតារាស្រីរូបនេះនោះគឺនាង មានសំណាងដែលមានលោក លី វ៉ាហេដ ជាមនុស្សមិនចេះប្រចណ្ឌច្រើន ហើយបើកដៃឱ្យនាងជួបអតីតស្វាមីបានដោយរីករាយ ដែលកត្តានេះកាន់តែធ្វើឱ្យនាងបាក់ចិត្តស្រលាញ់បុរសម្នាក់នេះកាន់តែខ្លាំងឡើង៕










Account
Security
Favourite Content