Ryugyong Hotel អគារខ្មោចខ្នាតយក្សលាក់បង្កប់មហិច្ឆតានិងបរាជ័យដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង

10:36នាទី |  Added: 03.11.2026 |  5 views

Description

នៅកណ្តាលទីក្រុងព្យុងយ៉ាង សំណង់អគាររាងពីរ៉ាមីតដ៏មហិមា ឈរយ៉ាងត្រដែតត្រដឹមបញ្ចេញសម្រស់អួតភ្នែកមនុស្សម្នា ហាក់បីដូចជាយានអវកាសមកពីពិភពអនាគត។ នេះគឺសណ្ឋាគារ Ryugyong ជាមហិច្ឆតារបស់រដ្ឋាភិបាលកូរ៉េខាងជើង ដែលចង់សាងសង់សណ្ឋាគារខ្ពស់ជាងគេបំផុតក្នុងលោក ដើម្បីប្រកាសពីកិត្តិយសរបស់ជាតិ។ ទោះជាយ៉ាងណា ក្តីស្រមៃនោះមិនដែលក្លាយជាការពិតឡើយ។ ការសាងសង់ត្រូវបានផ្អាកនៅឆ្នាំ ១៩៩២ ដោយបន្សល់ទុកនៅតែគ្រោងឆ្អឹងអគារដ៏ធំចង្គ្រោង ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដាក់រហស្សនាមថា "សណ្ឋាគារនៃវិនាសកម្ម" ឬ Hotel of Doom។    

ស្ថាបត្យកម្មសកល

អំពី ស្ថាបត្យកម្មសកល

កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។