Description
សាកស្រមៃទៅមើលថា នៅពេលដែលទីក្រុងមួយរស់នៅពឹងពាក់ដោយរ៉ែប្រេង តែនៅពេលដឹងថា ១៥ឆ្នាំខាងមុខទៀត នឹងលែងមានរ៉ែប្រេងនៅសេសសល់ តើទីក្រុងនោះនឹងត្រូវរស់នៅបានដោយរបៀបណា? នេះខ្ញុំនិយាយពីទីក្រុងឌូបៃ ទីក្រុងដែលសម្បូរទៅដោយ Supercar ទីក្រុងដែលមានអគារខ្ពស់បំផុតនៅលើពិភពលោក Burj Khalifa ទីក្រុងដែលត្រូវរកខ្នងបង្អែកថ្មីដើម្បីសេដ្ឋកិច្ចប្រទេស។ ថ្ងៃនេះ ខ្ញុំបាទបុណ្យរិទ្ធ នឹងនាំប្រិយមិត្តឱ្យមកស្គាល់គម្រោង Palm Jumeirah កោះសិប្បនិម្មិតដែលពិភពលោកមិនធ្លាប់បានឃើញ និងជាអ្នកចូលមកកំណត់ជោគវាសនាថ្មីរបស់ទីក្រុងឌូប៉ៃ នៅពេលទីក្រុងនេះលែងមានប្រេងឱ្យលក់តទៅទៀត។

អំពី ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
Account
Security
Favourite Content