Description
នៅកណ្តាលទីក្រុងព្យុងយ៉ាង សំណង់អគាររាងពីរ៉ាមីតដ៏មហិមា ឈរយ៉ាងត្រដែតត្រដឹមបញ្ចេញសម្រស់អួតភ្នែកមនុស្សម្នា ហាក់បីដូចជាយានអវកាសមកពីពិភពអនាគត។ នេះគឺសណ្ឋាគារ Ryugyong ជាមហិច្ឆតារបស់រដ្ឋាភិបាលកូរ៉េខាងជើង ដែលចង់សាងសង់សណ្ឋាគារខ្ពស់ជាងគេបំផុតក្នុងលោក ដើម្បីប្រកាសពីកិត្តិយសរបស់ជាតិ។ ទោះជាយ៉ាងណា ក្តីស្រមៃនោះមិនដែលក្លាយជាការពិតឡើយ។ ការសាងសង់ត្រូវបានផ្អាកនៅឆ្នាំ ១៩៩២ ដោយបន្សល់ទុកនៅតែគ្រោងឆ្អឹងអគារដ៏ធំចង្គ្រោង ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដាក់រហស្សនាមថា "សណ្ឋាគារនៃវិនាសកម្ម" ឬ Hotel of Doom។

អំពី ស្ថាបត្យកម្មសកល
2026 | 📅 ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧យប់
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
Account
Security
Favourite Content