តារាសម្តែងសាច់សខ្ចី ហ្វាហ្វា កំពុងរងការរិះគន់ជាថ្មីពីសំណាក់មហាជន ក្រោយឈុតដកស្រង់ចេញពីរឿង «ស្នេហា ល្ងង់+ល្ងង់» ដែលនាងសម្តែងជាមួយ កំលោះសង្ហាសាច់ដុំកង់ៗ ឡៅ បញ្ញា បានបង្ហោះចែកចាយឱ្យអ្នកគាំទ្របានទស្សនានៅលើឆាណែល Sastra Plus ឲ្យឃើញពីសកម្មភាពស្រើបស្រាលខ្លាំងពេករវាងតួឯកប្រុសស្រី រហូតមហាជនមួយចំនួនគិតថាវាជារឿងមិនសមរម្យ ជាគំរូមិនល្អសម្រាប់ក្មេងៗជំនាន់ក្រោយឱ្យធ្វើតម្រាប់តាមនោះឡើយ។



ទន្ទឹមនិងការរិះគន់ គេឃើញមានបុគ្គលមួយចំនួនបានលើកសរសើរពីគំនិតច្នៃប្រឌិត និងសាច់រឿងប្រភេទថ្មីនេះផងដែរ ថែមទាំងសរសើរថ្វីដៃសម្តែងរបស់ ហ្វាហ្វា ដែលក្លាហានហ៊ានថតឈុតស្រើបស្រាលបែបនេះ។
យ៉ាងណាមិញ បន្ទាប់ពីមានការរិះគន់លើរឿងនេះហើយ តារាសម្តែងសិចស៊ី និងចូលចិត្តសម្ញែងដើមទ្រូងរូបនេះ ក៏បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សូមឱ្យបងប្អូមចូលទៅមើលរឿងពេញសិនទៅ ចាំបញ្ចេញមតិលើរូបនាង ហើយនាងនឹងទទួលទាំងមតិវិជ្ជមាន និងអវិជ្ជមាន ដើម្បីស្ថាបនាការសម្តែងរបស់ខ្លួនឯង។


ឆ្លៀតឱកាសនោះ ស្រីយី ក៏បានអរគុណដល់ហ្វេនដែលគាំទ្រការសម្តែងរបស់នាង ហើយយល់ពីការលះបង់ និងក្តីស្រលាញ់ក្នុងវិស័យសិល្បៈខ្មែរ ព្រោះពេលថត ទាំង director ក្រុមការងារ តួអង្គ៧ ម្នាក់ៗខំប្រឹងមិនដឹងថ្ងៃ-យប់ រហូតមិនមានពេលសម្រាប់គ្រួសារផង។ តួឯកស្រីរឿង «ស្នេហា ល្ងង់+ល្ងង់» បានសង្កត់ធ្ងន់ថា «សូមបងប្អូនចូលទៅមើលរឿងមួយនេះដល់ចប់ទើបយល់ពីសាច់ថាអប់រំបែបណា»។
សូមជម្រាបថា រឿង «ស្នេហា ល្ងង់+ល្ងង់» ជាស្នាដៃផលិតរបស់ ផលិតកម្ម សាស្រ្តា ដឹកនាំដោយ ប៊ុន ចាន់ត្រា ចាក់បញ្ចាំងក្នុង App Sastra តែប៉ុណ្ណោះ៕



















Account
Security
Favourite Content