បទចម្រៀង «រំលស់ប្រពន្ធ» របស់តារាស្រីជួរមុខរបស់ផលិតកម្ម Galaxy តន់ ចន្ទសីហា កំពុងគ្រប់ដណ្ដប់លើបណ្ដាញសង្គមទាំង Tik Tok និងហ្វេសប៊ុក។ ដោយមានទាំងអ្នក Cover និងរាំលេងតាមចង្វាក់ភ្លេងនៃបទចម្រៀងនោះ បើទោះទើបចេញបានតែ ៨ ថ្ងៃក៏ពិតមែន។


ក្នុងនោះដែរក៏មានតារាចម្រៀងស្រីវ័យក្មេង ឃុយ ម៉ីហៀង ក៏បាន Cover បទ «រំលស់ប្រពន្ធ» ពីរៀមច្បង តន់ ចន្ទសីមា ដែរ ដោយផ្លាស់ប្ដូរ Lyric មួយចំនួន តែសាច់ភ្លេងនៅដដែល។ «រំលស់ប្រពន្ធ» ដែល ម៉ីហៀង ច្រៀងទទួលបានការគាំទ្រច្រើនដែរ បើទោះជាខ្លឹមសារផ្ទុយពីម្ចាស់ដើម តន់ ចន្ទសីមា។ បទរបស់ សីមា មួយនេះត្រូវចិត្តយុវវ័យសម័យថ្មីខ្លាំង ហើយអ្នកស្ដាប់បទ Cover របស់អតីតបេក្ខជន The Voice Kids Cambodia ក៏ម្យ៉ាង ជាពិសេសសំឡេងរដឺនៗជាប់ចិត្តមិនចាញ់ម្ចាស់ដើមប៉ុន្មានទេ។
សម្រាប់បទដើមមកទល់ពេលនេះ មានអ្នកចូលមើលលើ YouTube រហូតជាង ៣ លានដង និងបានជាប់លេខ២ ជាបទចម្រៀងពេញនិយមផងដែរ។ «រំលស់ប្រពន្ធ» ជាចង្វាក់កន្ទ្រឹម បទដំបូងជារបស់ Vin Trapz ដែលចេញកាលពីខែសីហា ហើយ Galaxy Navatra បានផលិតចេញជា version ស្រី ដែលមានការសហការរវាងក្រុមការងាររបស់ផលិតកម្មបន្ថែម និងខាង Vin Trapz។ រីឯនៅលើហ្វេសប៊ុក ឃុយ ម៉ីហៀងវិញ មានអ្នកមើលជាង ៦០ ម៉ឺននាក់។


ឃុយ ម៉ីហៀង Cover បទ «រំលស់ប្រពន្ធ»
បទ «រំលស់ប្រពន្ធ» នេះ នឹងក្លាយជាបទរាំលេងកម្សាន្តសប្បាយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ដែលប្រជាពលរដ្ឋបានជួបជុំសាច់ញាតិបងប្អូន នាស្រុកកំណើត៕








Account
Security
Favourite Content