Description

ព្រះនាងកង្កែប

អំពី ព្រះនាងកង្កែប

ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។ ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។

ADS
1440 X 600