Description
ជាស្ត្រីមេម៉ាយមានកូនប្រុសពីរដែលកូនប្រុសបងមានការងារធ្វើដើរតាមគន្លងធម៍ ប៉ុន្តែកូនប្រុសពៅជាក្មេងគេចសាលាហើយញៀនថ្នាំ ។ កូនពៅតែងកុហកម្តាយថាទៅសាលាតែតាមពិតទៅជក់ថ្នាំជាមួយមិត្តភក្តិ ។ មិត្តភក្តិកូនពៅបានប្រាប់ម្តាយថាកូនពៅគាត់មិនដែលទៅរៀន ។ ម្តាយសង្ឃឹមក៏សួរ តែកូនពៅមានលេសដោះសាររហូត។ អ្នកគ្រូបានទៅផ្ទះសួរពីមូលហេតុដែលកូនពៅគាត់មិនទៅរៀន ។ ទើបបងប្រុសគេដឹងរឿង ហើយចាំឃុំដើម្បីឲ្យផ្តាច់ថ្នាំ។ ដោយក្តីអាណិតម្តាយក៏ឲ្យកូនចេញពីបន្ទប់ ចុងក្រោយកូនពៅក៏ស្លាប់ដោយសារគ្រឿងញៀន។
អំពី ភាពយន្តខ្នាតខ្លី
ការផលិតភាពយន្តរបស់ AMS ផ្តោតចម្បងលើការតែងនិពន្ធសាច់រឿងដែលមានគុណភាពភាពទាក់ទាញ និងការរចនាច្នៃប្រឌិតខ្ពស់។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍របស់ក្រុមការងារពេញសិទ្ធ និងក្រុមការងារឯករាជ្យក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងការកែសម្រួលស្នាដៃគ្នាទៅវិញទៅមក គឺបង្ហាញនូវការគាំទ្រដល់ក្រុមអ្នកផលិតខ្សែភាពយន្តដែលពាក់ព័ន្ធ ហើយពិតជាអាចផ្ដល់នូវលក្ខណៈពិសេសជាច្រើននៅក្នុងសាច់រឿងនីមួយៗ។
Account
Security
Favourite Content